ព័ត៌មានអន្ដរជាតិ
លោក Zelensky ថា ទីក្រុងកៀវកំពុងរងសម្ពាធឲ្យធ្វើសម្បទានទៅទីក្រុងមូស្គូ
ភាពនឿយហត់នៃសង្គ្រាមកំពុងបន្តក្នុងជម្លោះរវាងរដ្ឋាភិបាលទីក្រុងមូស្គូ និងរដ្ឋាភិបាលទីក្រុងកៀវកំពុងកើនឡើងទូទាំងពិភពលោក។ លោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky បានទទួលស្គាល់កាលពីថ្ងៃចន្ទម្សិលមិញ។
លោកបានអះអាងថា ៖«ដូច្នេះ ប្រជាជនចង់បានលទ្ធផលល្អខ្លះសម្រាប់ពួកគេផ្ទាល់» ហើយសម្ពាធលើប្រទេសអ៊ុយក្រែននឹងឈានដល់ដំណោះស្រាយដោយសន្តិវិធីណាមួយចំពោះជម្លោះកំពុងកើនឡើង។

«ពិតណាស់ អ្នករាល់គ្នាចង់ជំរុញពួកយើងឲ្យឆ្ពោះទៅមុខ ទៅរកលទ្ធផលខ្លះ តាមពិតទៅ មិនអំណោយផលសម្រាប់ពួកយើងទេ ពីព្រោះពួកគេមិនសួរយើងឡើយ តែវាមានប្រយោជន៍សម្រាប់ភាគីជាក់លាក់មួយចំនួនដែលមានផលប្រយោជន៍ផ្ទាល់ខ្លួនរបស់ពួកគេ ទាំងផ្នែកហិរញ្ញវត្ថុ និងផ្នែកនយោបាយ»។ លោក Zelensky បានលើកឡើង។
លោកមិនបានបញ្ជាក់លំអិតថាតើភាគីណាខ្លះដែលកំពុងដាក់សម្ពាធលើអ៊ុយក្រែនដើម្បីឈានទៅដល់កិច្ចព្រមព្រៀងសន្តិភាពជាមួយរុស្ស៊ី។ សូម្បីលោកប្រធានាធិបតីខ្លួនឯង ក៏ដូចជាមន្ត្រីអ៊ុយក្រែនកំពូលៗផ្សេងទៀត បានច្រានចោលម្តងហើយម្តងទៀតពីលទ្ធភាពនៃការធ្វើសម្បទានទឹកដីណាមួយទៅរុស្ស៊ី និងបានប្តេជ្ញាថា នឹងដណ្តើមយកទឹកដីទាំងអស់មកវិញ។
បំណងប្រាថ្នាទឹកដីរបស់រដ្ឋាភិបាលទីក្រុងកៀវមិនត្រឹមតែដណ្តើមមកវិញនូវទឹកដីដែលបានធ្លាក់ទៅក្នុងកណ្តាប់ដៃរុស្ស៊ីពេលកើតសង្គ្រាមនេះទេ ប៉ុន្តែចង់ដណ្តើមយកតំបន់សាធារណៈទាំងពីរគឺ Donetsk និង Lugansk ព្រមទាំងតំបន់ Crimea ថែមទៀតដែលត្រូវបានបំបែកខ្លួនចេញពីអ៊ុយក្រែន និងបង្រួមចូលរុស្ស៊ីកាលពីឆ្នាំ២០១៤។
រុស្ស៊ីបានធ្វើការវាយប្រហារប្រទេសជិតខាងខ្លួនកាលពីចុងខែកុម្ភៈ បន្ទាប់ពីប្រទេសអ៊ុយក្រែនបានបរាជ័យក្នុងការបំពេញកាតព្វកិច្ចនៃកិច្ចព្រមព្រៀងទីក្រុង Minsk ដែលបានចុះហត្ថលេខាពីដំបូងឆ្នាំ២០១៤ និងការទទួលស្គាល់របស់រុស្ស៊ីលើតំបន់ Donbass ដែលមានសាធារណរដ្ឋ Donetsk និង Lugansk។ ពិធីការដែលមានប្រទេសបារាំង និងអាល្លឺម៉ង់ជាអ្នកសម្របសម្រួលកណ្តាលត្រូវបានធ្វើឡើងដើម្បីផ្តល់គោលជំហរតំបន់ពិសេសទៅក្នុងរដ្ឋអ៊ុយក្រែន។
ចាប់តាំងពីនោះមក រដ្ឋាភិបាលវិមានក្រឹមឡាំងបានទាមទារឲ្យអ៊ុយក្រែនធ្វើការប្រកាសពីគោលជំហរអព្យាក្រឹតផ្លូវការរបស់ខ្លួនដោយមិនចូលជាមួយប្លុកយោធាណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិកឡើយ៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៩ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


