ព័ត៌មានអន្ដរជាតិ
សករាជថ្មីចាប់ផ្តើម លោក Marcos Jr ស្បថចូលកាន់តំណែងប្រធានាធិបតីហ្វីលីពីន
កូនប្រុសរបស់អតីតមេដឹកនាំហ្វីលីពីនលោក Ferdinand Marcos នឹងស្បថចូលកាន់តំណែងប្រធានាធិបតីនាថ្ងៃព្រហស្បតិ៍ ទី៣០ ខែមិថុនា ឆ្នាំ២០២២នេះ ដែលជាការប្រឹងប្រែងដើម្បីស្តារត្រកូលឡើងវិញនៅក្នុងតំណែងខ្ពស់បំផុត។
លោក Ferdinand Marcos Jr អាយុ៦៤ឆ្នាំបានឈ្នះក្នុងការបោះឆ្នោតជ្រើសរើសប្រធានាធិបតីភ្លូកទឹក-ដីកាលពីខែមុនដែលធានាបាននូវជ័យជម្នះធំបំផុតគិតចាប់តាំងពីឪពុករបស់លោកត្រូវបានបណ្តេញចេញតាមរយៈការបះបោរដ៏ល្បីល្បាញកាលពីឆ្នាំ១៩៨៦។
លោកត្រូវស្នងតំណែងពីលោកប្រធានាធិបតី Rodrigo Duterte ដែលល្បីល្បាញយ៉ាងខ្លាំងទៅលើឆាកអន្តរជាតិជុំវិញសង្គ្រាមគ្រឿងញៀនហូរឈាម និងបានគំរាមសម្លាប់ឈ្មួញសង្ស័យ បន្ទាប់ពីលោកចាកចេញពីអំណាច។
លោក Marcos Jr នឹងធ្វើសច្ចាប្រណិធាននៅថ្ងៃត្រង់នេះក្នុងពិធីសាធារណៈនៅសារមន្ទីរជាតិក្នុងទីក្រុងម៉ានីលចំពោះមុខមនុស្សរាប់ពាន់នាក់មានមន្ត្រី អ្នកការទូត និងអ្នកសារព័ត៌មានជាតិ និងអន្តរជាតិជាដើម។
ប៉ូលិស ទាហាន និងអ្នកការពារជាង១៥០០០នាក់ត្រូវបានដាក់ពង្រាយក្នុងទីក្រុងដើម្បីការពារពិធីជាផ្លូវការនេះ។
នៅពេលតម្លៃទំនិញកំពុងកើតឡើង ខណៈសេដ្ឋកិច្ចត្រូវបានបំផ្លាញដោយវិបត្តិកូវីដ-១៩ លោក Marcos Jr ត្រូវដោះស្រាយអតិផរណា ជំរុញកំណើន និងបង្កើនការផលិតស្បៀងអាហារដែលទាំងអស់នេះជាអាទិភាពរបស់លោក៕
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


