Connect with us

ព័ត៌មានអន្ដរជាតិ

បេឡារុស ប្តេជ្ញា គាំទ្រ រុស្ស៊ី យ៉ាងពេញទំហឹង

បានផុស

នៅ

ប្រធានាធិបតីបេឡារុសលោក Alexander Lukashenko បាននិយាយថា ប្រទេសរបស់លោកគាំទ្ររុស្ស៊ីយ៉ាងពេញទំហឹង ក្នុងយុទ្ធនាការយោធារបស់ខ្លួននៅអ៊ុយក្រែន ហើយប្រទេសទាំងពីរនឹង បន្តឈរនៅជាមួយគ្នា។

លោក Alexander Lukashenko

ថ្លែងសុន្ទរកថាក្នុងពិធីរំលឹកខួបនៃការរំដោះទីក្រុង មីនស្កិ៍ ដោយកងទ័ពសូវៀតកាលពីថ្ងៃអាទិត្យទី០៣ខែកក្កដាម្សិលមិញ, លោក Lukashenko និយាយថា លោកបានបង្ហាញការគាំទ្រនៅពីក្រោយយុទ្ធនាការរបស់លោក Vladimir Putin ប្រឆាំងនឹងអ៊ុយក្រែន តាំងពីថ្ងៃដំបូងមកម្ល៉េះ។

លោកនិយាយថា “សព្វថ្ងៃនេះ យើងកំពុងត្រូវបានរិះគន់ថា ជាប្រទេសតែមួយគត់នៅក្នុងពិភពលោកដែលគាំទ្ររុស្ស៊ីក្នុងការប្រយុទ្ធប្រឆាំងនឹងពួកណាស៊ី។ យើង​គាំទ្រ ហើយ​នឹង​បន្ត​គាំទ្រ​រុស្ស៊ី។ ហើយអ្នកដែលរិះគន់យើង តើពួកគេមិនដឹងទេឬថា យើងមានសម្ព័ន្ធភាពជិតស្និទ្ធបែបនេះជាមួយសហព័ន្ធរុស្ស៊ី និងមានកងទ័ពបង្រួបបង្រួមជាមួយគ្នា?។ ប៉ុន្តែអ្នកបានដឹងរឿងទាំងអស់នេះហើយ។ យើងនឹងនៅជាមួយគ្នាជាមួយរុស្ស៊ី ក្នុងនាមជាបងប្អូន”។

លោក Vladimir Putin (ឆ្វេង) និងលោក Alexander Lukashenko

គួរបញ្ជាក់ថា ប្រទេសបេឡារុសបានប្តេជ្ញាចិត្តចំពោះ “រដ្ឋសហជីព” ជាមួយរុស្ស៊ីតាំងពីទសវត្សរ៍ឆ្នាំ១៩៩០មកម្ល៉េះ ប៉ុន្តែមានការរីកចម្រើនតិចតួចណាស់ លើការអនុវត្តផែនការនេះ ហើយកាលពីឆ្នាំមុន លោក Lukashenko បានទទូចថា ប្រទេសរបស់លោក ត្រូវតែរក្សា “អធិបតេយ្យភាព” របស់ខ្លួន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Sky

ចុចអាន៖ សម្ព័ន្ធមិត្តលោក ពូទីន ទាមទារឲ្យសងសឹក បន្ទាប់ពីការផ្ទុះនៅព្រំដែន រុស្ស៊ី

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣២ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៣៧ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម