ព័ត៌មានអន្ដរជាតិ
ឆ្នាំក្រោយ ឥណ្ឌា នឹងវ៉ាដាច់ ចិន ជាប្រទេស មានប្រជាជនច្រើនបំផុត លើពិភពលោក (មានវីដេអូ)
ឥណ្ឌា នឹងក្លាយទៅជាប្រទេសដែលមានប្រជាជនច្រើនជាងគេបំផុតលើពិភពលោកនៅឆ្នាំក្រោយ ដោយវ៉ាដាច់ប្រទេសចិនដែលមានប្រជាជនចំនួន ១.៤ ពាន់លាននាក់។ នេះបើយោងតាមតួលេខរបស់អង្គការសហប្រជាជាតិ (UN)។

ត្រឹមខែវិច្ឆិកា ភពផែនដីនឹងមានប្រជាជនប្រមាណ ៨ពាន់លាននាក់ ប៉ុន្តែកំណើនប្រជាជនមិនលឿនដូចពីមុនទេ។
UN និយាយថា ឥឡូវនេះ កំណើនប្រជាជនស្ថិតក្នុងអត្រាយឺតបំផុត ចាប់តាំងពីឆ្នាំ១៩៥០មក ហើយត្រូវបានកំណត់ថា នឹងឈានដល់កម្រិតកំពូល នៅអំឡុងទសវត្សរ៍ឆ្នាំ២០៨០ ដោយមានប្រជាជនប្រហែល ១០.៤ពាន់លាននាក់។
ប៉ុន្តែចំនួនប្រជាជនលើពិភពលោក កំពុងកើនឡើងមិនស្មើគ្នានោះទេ។

កំណើនជាងពាក់កណ្តាលដែលយើងនឹងឃើញនារយៈពេល ៣០ ឆ្នាំខាងមុខ នឹងកើតឡើងនៅក្នុងប្រទេសចំនួន ៨ ប៉ុណ្ណោះគឺ សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ អេហ្ស៊ីប អេត្យូពី ឥណ្ឌា នីហ្សេរីយ៉ា ប៉ាគីស្ថាន ហ្វីលីពីន និងតង់ហ្សានី។
ទន្ទឹមនឹងនេះដែរ ប្រទេសដែលមានសេដ្ឋកិច្ចអភិវឌ្ឍន៍ខ្លាំងបំផុតមួយចំនួនរបស់ពិភពលោក កំពុងមើលឃើញការថយចុះចំនួនប្រជាជនរួចទៅហើយ ខណៈដែលអត្រានៃការមានកូនបានធ្លាក់ចុះក្រោម ២.១។ របាយការណ៍ដដែលនិយាយថា នៅក្នុងប្រទេសចំនួន៦១ ចំនួនប្រជាជននឹងធ្លាក់ចុះយ៉ាងហោចណាស់ ១% នាឆ្នាំ២០៥០។

ក្នុងនាមជាប្រទេសមានអត្រាមានកូនទាបបំផុតមួយនៅលើពិភពលោក ពោលគឺ១.១៥, ប្រទេសចិនបានប្រកាសថា ចំនួនប្រជាជនរបស់ខ្លួននឹងចាប់ផ្តើមធ្លាក់ចុះនៅឆ្នាំក្រោយ ពោលគឺលឿនជាងការគិតពីមុន។ រឿងនេះកើតឡើង ថ្វីបើប្រទេសចិន បានបោះបង់ចោលគោលនយោបាយកូនតែមួយរបស់ខ្លួននៅឆ្នាំ ២០១៦ និងណែនាំការលើកទឹកចិត្តឲ្យគូស្វាមីភរិយាយកកូនពីរនាក់ឬច្រើនជាងនេះក៏ដោយ។
ដោយសារចំនួនប្រជាជនឥណ្ឌាបន្តកើនឡើង វាស្ទើរតែប្រាកដណាស់ថា ឥណ្ឌានឹងវ៉ាដាច់ ចិន ជាប្រទេសដែលមានចំនួនប្រជាជនច្រើនជាងគេនៅលើពិភពលោក៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ ឥណ្ឌា ចេញតួលេខស្លាប់ដោយកូវីដថ្មី មុនពេល WHO ចេញថ្ងៃព្រហស្បតិ៍
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


