ព័ត៌មានអន្ដរជាតិ
រលកកម្តៅ កំពុងវាយប្រហារខ្លាំងក្លា ទូទាំងទ្វីប អឺរ៉ុប
មនុស្សរាប់រយនាក់ទៀត ត្រូវបានជម្លៀសចេញពីផ្ទះរបស់ពួកគេ ខណៈភ្លើងឆេះព្រៃ បានឆាបឆេះយ៉ាងសន្ធោសន្ធៅនៅក្នុងប្រទេសបារាំង អេស្ប៉ាញ និងព័រទុយហ្គាល់កាលពីថ្ងៃសុក្រទី១៥ខែកក្កដា ស្របពេលមន្ត្រីនៅអឺរ៉ុប បានចេញការព្រមានអំពីសុខភាព សម្រាប់រលកកម្តៅនាប៉ុន្មានថ្ងៃខាងមុខនេះ។

ចាប់តាំងពីថ្ងៃអង្គារមក អ្នកពន្លត់អគ្គិភ័យជាង ១០០០ នាក់ បានប្រយុទ្ធដើម្បីគ្រប់គ្រងអគ្គិភ័យចំនួនពីរកន្លែង នៅភាគនិរតីប្រទេសបារាំង ដែលត្រូវបានវាយប្រហារដោយកម្តៅដ៏ក្ដៅគគុក និងខ្យល់បក់ខ្លាំង។
ថ្វីបើសីតុណ្ហភាពធ្លាក់ចុះបន្តិចនៅក្នុងប្រទេសព័រទុយហ្គាល់ក៏ដោយ ប៉ុន្តែអាកាសធាតុ នៅតែត្រូវបានគេរំពឹងថានឹងឡើងដល់កំពូល ៤០អង្សាសេនៅកន្លែងខ្លះ ខណៈស្រុកចំនួន៥ ត្រូវបានប្រកាសអាសន្នពណ៌ក្រហម ហើយក្រុមអ្នកពន្លត់អគ្គិភ័យជាង ១០០០ នាក់ កំពុងពន្លត់ភ្លើងឆេះព្រៃចំនួន ១៧កន្លែង។

នៅអេស្ប៉ាញ ភ្លើងឆេះព្រៃថ្មី បានផ្ទុះឡើងនៅភាគខាងត្បូងប្រទេស បន្ទាប់ពីបានឆាបឆេះនៅភាគខាងលិចកាលពីសប្តាហ៍មុន។
មនុស្សជាង ៤០០ នាក់ ត្រូវបានជម្លៀសចេញពីតំបន់ភ្នំ Mijas ដែលជាកន្លែងពេញនិយមរបស់អ្នកទេសចរមកពីអឺរ៉ុបខាងជើង។

ទន្ទឹមនឹងនេះ គ្រោះរាំងស្ងួតអាក្រក់បំផុតក្នុងរយៈពេលជាង ៧០ ឆ្នាំបានជះឥទ្ធិពលដល់ទន្លេ Po ដែលជាទន្លេវែងបំផុតរបស់ប្រទេសអ៊ីតាលី ហើយសីតុណ្ហភាព ត្រូវបានគេរំពឹងថានឹងកើនឡើងនៅសប្តាហ៍ក្រោយ។
ក្រុមមន្ត្រីមានការព្រួយបារម្ភអំពីផលប៉ះពាល់ដល់សុខភាពប្រជាជន និងលើប្រព័ន្ធថែទាំសុខភាព ដែលប្រឈមមុខដោយជំងឺរាតត្បាតកូវីដ-១៩ រួចទៅហើយ។ រលកកម្តៅដ៏ខ្លាំងបានលេបត្របាក់ទ្វីបនេះ ដោយមានការព្រមានថា កាន់តែអាក្រក់ទៅៗ ជាពិសេស នៅក្នុងចក្រភពអង់គ្លេស។

អាជ្ញាធរសុខភាព ព័រទុយហ្គាល់ និយាយថា ចាប់ពីថ្ងៃទី ៧ ខែកក្កដាដល់ថ្ងៃទី ១៣ ខែកក្កដា ប្រទេសនេះ បានចុះបញ្ជីការស្លាប់មនុស្សចំនួន ២៣៨ នាក់ដោយសាររលកកម្តៅខណៈ អេស្ប៉ាញបានចុះបញ្ជីការស្លាប់ចំនួន ៨៤នាក់ដែលបណ្តាលមកពីសីតុណ្ហភាពឡើងខ្លាំងក្នុងរយៈពេល ៣ថ្ងៃដំបូងនៃរលកកម្តៅ។
អ្នកព្យាករណ៍អាកាសធាតុរបស់ចក្រភពអង់គ្លេសបានចេញការព្រមាន “កម្តៅក្តៅខ្លាំង” ពណ៌ក្រហមជាលើកដំបូងរបស់ខ្លួន សម្រាប់ផ្នែកខ្លះនៃប្រទេសអង់គ្លេសនៅថ្ងៃចន្ទ និងថ្ងៃអង្គារខាងមុខ។

សីតុណ្ហភាពឡើងខ្ពស់បំផុតក្នុងកំណត់ត្រា របស់ចក្រភពអង់គ្លេសគឺ ៣៨.៧ អង្សាសេ ដែលបានកត់ត្រាក្នុងទីក្រុង Cambridge នៅថ្ងៃទី ២៥ ខែកក្កដា ឆ្នាំ ២០១៩។
នៅប្រទេសព័រទុយហ្គាល់ សីតុណ្ហភាពឡើងខ្លាំងកាលពីថ្ងៃព្រហស្បតិ៍ ត្រូវបានកត់ត្រានៅក្នុងទីក្រុងភាគខាងជើង Pinhao ដែលឡើងដល់ ៤៧អង្សាសេ ប៉ុន្តែនៅទាបជាងកំណត់ត្រាចាស់បន្តិច។

នៅក្នុងតំបន់ Gironde នៃប្រទេសបារាំង មនុស្ស ១១ ៣០០នាក់ ត្រូវបានជម្លៀសចេញចាប់តាំងពីភ្លើងឆេះព្រៃបានផ្ទុះឡើងនៅជុំវិញទីក្រុង Dune du Pilat និង Landiras។ ផ្ទៃដីប្រមាណ ៧.៣៥០ ហិកតា ត្រូវបានដុតបំផ្លាញ។
នៅកន្លែងផ្សេងទៀតក្នុងប្រទេសអេស្ប៉ាញ ភ្លើងឆេះព្រៃដែលកំពុងឆេះនៅផ្នែកខ្លះនៃតំបន់ Extremadura មានព្រំប្រទល់ជាប់ប្រទេសព័រទុយហ្គាល់ និងតំបន់ Castille និង Leon បានបង្ខំឲ្យមានការជម្លៀសមនុស្សចេញពីភូមិតូចៗចំនួន៤បន្ថែមទៀត កាលពីល្ងាចថ្ងៃព្រហស្បតិ៍ និងថ្ងៃសុក្រ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ កាណាដាឡើងកម្តៅខ្លាំងសម្លាប់មនុស្សច្រើននាក់សប្តាហ៍នេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


