ព័ត៌មានអន្ដរជាតិ
កាណាដាឡើងកម្តៅខ្លាំងសម្លាប់មនុស្សច្រើននាក់សប្តាហ៍នេះ
មនុស្សជាច្រើននាក់បានស្លាប់នៅប្រទេសកាណាដាដោយសាររលកកម្តៅខ្លាំងមិនធ្លាប់មានដែលសីតុណ្ហភាពកើនឡើងខ្ពស់បំផុតជាប់កំណត់ត្រា។
សមត្ថកិច្ចនៅខេត្ត British Columbia បានឲ្យដឹងថា មនុស្សប្រមាណ៧០នាក់បានស្លាប់ភ្លាមៗចាប់តាំងពីថ្ងៃចន្ទមកដែលភាគច្រើនមនុស្សចាស់។ ពួកគេនិយាយថា រលកកម្តៅនៅក្នុងតំបន់ក៏ជាកត្តារួមផ្សំ។
កាលពីថ្ងៃអង្គារ៍ កាណាដាបានកត់ត្រាសីតុណ្ហភាពខ្ពស់បំផុតមិនធ្លាប់មានដល់ទៅ ៤៩.៥អង្សាសេដែលមានរយៈពេល៣ថ្ងៃជាប់គ្នានៅភូមិ Lytton ក្នុងខេត្ត British Columbia។ មុនសប្តាហ៍នេះ សីតុណ្ហភាពនៅកាណាដាមិនលើ៤៥អង្សាសេទេ។

ប៉ូលិសឈ្មោះ Mike Kalanj ប្រចាំការនៅជាយក្រុង Burnaby បាននិយាយនៅថ្ងៃអង្គារ៍ថា ៖«សូមពិនិត្យមើលអ្នកជិតខាង ពិនិត្យមើលសមាជិកគ្រួសារ ជាពិសេសមនុស្សចាស់ អ្នកប្រហែលជាដឹង។ អាកាសធាតុនេះអាចប៉ះពាល់ដល់អាយុជីវិតអ្នកដែលងាយរងគ្រោះនៅសហគមន៍យើង។ ជាពិសេសមនុស្សចាស់ និងអ្នកដែលមានបញ្ហាសុខភាព។ វាពិតជាចាំបាច់ដែលយើងត្រូវពិនិត្យមើលពួកគាត់»។
យោងតាមប៉ូលិស កម្តៅត្រូវបានគេជឿថា រួមចំណែកគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស៦៩នាក់នៅជាយក្រុង Burnaby និង Surrey។ ភាគច្រើនបំផុតគឺមនុស្សចាស់ និងអ្នកមានជំងឺ។
នៅ Lytton ជាភូមិតូចមួយ ស្ត្រីឈ្មោះ Meghan Fandrich បាននិយាយថា វាស្ទើរតែមិនអាចចេញទៅក្រៅរួច។
«វាពិតជាពិបាកទ្រាំណាស់»។ អ្នកស្រីបាននិយាយ និងបន្ថែមថា អ្នកស្រីបានយកកូនស្រីតូចទៅស្នាក់នៅជាមួយគ្រួសារផ្សេងនៅខេត្ត British Columbia ដែលសីតុណ្ហភាពត្រជាក់បន្តិច។
អ្នកស្រីមានប្រសាសន៍ថា ៖«យើងកំពុងព្យាយាមស្ថិតនៅក្នុងផ្ទះតាមដែលអាចធ្វើទៅបាន។ យើងធ្លាប់ជួបកម្តៅ គឺកម្តៅស្ងួត ប៉ុន្តែ៣០សង្សាខុសគ្នាខ្លាំងនឹង៤៧អង្សា»។
ក្រសួងបរិស្ថានកាណាដាបានចេញការព្រមានរលកកម្តៅនៅខេត្ត British Columbia និង Alberta រួមទាំងតំបន់ Saskatchewan, ដែនដីពាយព្យ និងផ្នែកមួយនៅតំបន់ Yukon។

លោក David Phillips អ្នកជំនាញអាកាសធាតិនៅបរិស្ថានកាណាដា បាននិយាយថា ៖«យើងជាប្រទេសត្រជាក់បំផុតលំដាប់លេខ២ក្នុងពិភពលោក និងមានធ្លាក់ព្រិលច្រើនជាងគេ»។
«យើងតែងតែឃើញអាកាសធាតុត្រជាក់ស្រអាប់ ព្យុះព្រិល ប៉ុន្តែមិនញឹកញាប់ទេដែលយើងនិយាយពីអាកាសធាតុក្តៅបែបនេះ»។ លោកមានប្រសាសន៍ និងបន្តថា «ទីក្រុង Dubai នឹងមានអាកាសធាតុត្រជាក់ជាអ្វីដែលយើងកំពុងឃើញឥឡូវនេះ»៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ BBC
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


