ព័ត៌មានអន្ដរជាតិ
អាល្លឺម៉ង់ ប្រកាសអស់អាវុធផ្ដល់ឲ្យ អ៊ុយក្រែន ទៀតហើយ
រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់លោក Christine Lambrecht បាននិយាយកាលពីថ្ងៃអង្គារថា កងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់កំពុងអស់អាវុធផ្គត់ផ្គង់ដល់អ៊ុយក្រែនទៀតហើយ ប៉ុន្តែទីក្រុងកៀវនៅតែអាចពឹងផ្អែកលើជំនួយផ្សេងៗរបស់ទីក្រុងបែរឡាំងបាននាពេលអនាគត ។

លោក Lambrecht បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន DPA របស់ប្រទេសអាល្លឺម៉ង់ថា “ពេលនេះយើងមិនអាចបញ្ជូនអាវុធជាច្រើនចេញពីឃ្លាំងរបស់កងកម្លាំងប្រដាប់អាវុធរបស់យើងផ្ដល់ទៅរដ្ឋាភិបាលទីក្រុងកៀវបានទៀតទេ” ។
លោករដ្ឋមន្ត្រីបាននិយាយទៀតថា ចំណែកសមភាគីអ៊ុយក្រែនគឺលោក Oleksii Reznikov ក៏ត្រូវបានជូនដំណឹងរួចហើយផងដែរអំពីសមត្ថភាពមានកំណត់របស់កងកម្លាំងប្រដាប់អាវុធរបស់អាល្លឺម៉ង់ ប៉ុន្តែទីក្រុងបែរឡាំងនៅតែអាចគាំទ្រជំនួយមួយចំនួនទៅដល់រដ្ឋាភិបាលទីក្រុងកៀវនាពេលអនាគត ។

កាលពីដើមខែនេះ ក្រសួងកិច្ចការសេដ្ឋកិច្ចអាល្លឺម៉ង់បានប្រកាសថា អ៊ុយក្រែនបានក្លាយជាប្រទេសនាំចូលអាវុធធំទី ២ របស់អាល្លឺម៉ង់ បន្ទាប់ពីទីក្រុងបែរឡាំងបានអនុម័តការនាំចេញអាវុធមានតម្លៃរហូតដល់ ៥៨៤ លានដុល្លារទៅកាន់អ៊ុយក្រែនក្នុងរយៈពេល ៦ ខែដំបូងនៃឆ្នាំ ២០២២ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


