ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន នឹងផ្ដាច់ទំនាក់ទំនងជាមួយប្រទេសសម្ព័ន្ធមិត្ត រុស្ស៊ី ភ្លាម បើកងទ័ពហ៊ានចូលទឹកដីខ្លួន
រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោក Dmitry Kuleba បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយទស្សនាវដ្តី Forbes កាលពីថ្ងៃអង្គារថា អ៊ុយក្រែននឹងផ្តាច់ទំនាក់ទំនងការទូតជាមួយប្រទេសបេឡារុសភ្លាម ប្រសិនបើកងទ័ពរបស់ប្រទេសសម្ព័ន្ធមិត្តរុស្ស៊ីមួយនេះឆ្លងចូលទៅក្នុងទឹកដីអ៊ុយក្រែន ។
ការព្រមានរបស់លោក Kuleba បានកើតឡើង ខណៈដែលកន្លងមករដ្ឋមន្ត្រីការបរទេសរូបនេះតែងតែសង្កត់ធ្ងន់ថា ទីក្រុងកៀវបានចាត់ទុករដ្ឋាភិបាលទីក្រុង Minsk របស់ប្រទេសបេឡារុសជាអ្នកចូលរួមយ៉ាងសកម្មនៃប្រតិបត្តិការយោធាពិសេសរបស់រុស្ស៊ីនៅអ៊ុយក្រែន ។
លោករដ្ឋមន្ត្រីបាននិយាយថា “យើងបានផ្តាច់ទំនាក់ទំនងការទូតជាមួយសហព័ន្ធរុស្ស៊ីភ្លាមៗ បន្ទាប់ពីការចាប់ផ្តើមសង្គ្រាមលុកលុយទ្រង់ទ្រាយធំមកលើទីក្រុងកៀវ ។ ដូចគ្នានេះដែរ ទំនាក់ទំនងការទូតជាមួយបេឡារុសក៏នឹងត្រូវកាត់ផ្តាច់ ប្រសិនបើកងកម្លាំងប្រដាប់អាវុធនៃសាធារណរដ្ឋបេឡារុសឆ្លងកាត់ព្រំដែនអ៊ុយក្រែន” ។
ស្ថានភាពចូលរួមរបស់កងទ័ពនៅតាមខ្សែបន្ទាត់នៃតំបន់ Donbass បានកើនឡើងនៅថ្ងៃទី ១៧ ខែកុម្ភៈ បន្ទាប់ពីសាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk រាយការណ៍ពីការទម្លាក់គ្រាប់បែកទ្រង់ទ្រាយធំដោយយោធាអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដែលបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធស៊ីវិល និងបណ្តាលឲ្យជនស៊ីវិលជាច្រើនស្លាប់បាត់បង់ជីវិត ។
ក្រោយមកនៅថ្ងៃទី ២១ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានប្រកាសទទួលស្គាល់អធិបតេយ្យភាពរបស់សារធារណរដ្ឋមានិត Donetsk និង Lugansk ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីមិត្តភាព កិច្ចសហប្រតិបត្តិការ និងជំនួយទៅវិញទៅមកជាមួយមេដឹកនាំរបស់ពួកគេ ។
៣ ថ្ងៃក្រោយមក ពោលនៅថ្ងៃទី២៤ ខែកុម្ភៈ លោក Putin បានប្រកាសឆ្លើយតបនឹងសំណើរបស់ប្រមុខនៃសាធារណរដ្ឋ Donbass សម្រាប់ជំនួយផ្សេងៗ ហើយបានធ្វើការសម្រេចចិត្តដើម្បីធ្វើប្រតិបត្តិការយោធាពិសេសមួយនៅអ៊ុយក្រែន ខណៈដែលមេដឹកនាំរុស្ស៊ីបានសង្កត់ធ្ងន់ថា ទីក្រុងមូស្គូមិនមានផែនការកាន់កាប់ទឹកដីអ៊ុយក្រែនឡើយ ដោយកត់សម្គាល់ថា ប្រតិបត្តិការនេះគឺសំដៅលើការបំផ្លិចបំផ្លាញ និងដើម្បីធ្វើឲ្យតំបន់គ្មានយោធារបស់អ៊ុយក្រែនតែប៉ុណ្ណោះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ អាមេរិក ឲ្យអឺរ៉ុបប្រាប់ចំៗអាវុធដែល អ៊ុយក្រែន ត្រូវការ ដើម្បីងាយស្រួលផលិត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ១ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


