ព័ត៌មានអន្ដរជាតិ
អាមេរិក ថា លោកខាងលិច ជិតអស់លុយឲ្យ អ៊ុយក្រែន ហើយ
អតីតមន្ត្រីយោធាអាមេរិកកំពូលមួយរូបបាននិយាយថា នៅពេលខាងមុខលោកខាងលិចនឹងលែងចាប់អារម្មណ៍ក្នុងជម្លោះអ៊ុយក្រែនហើយ ហើយចុងបញ្ចប់ពួកគេនឹងអស់ធនធានដើម្បីគាំទ្ររដ្ឋាភិបាលទីក្រុងកៀវក្នុងសង្រ្គាមរបស់ខ្លួនប្រឆាំងនឹងរុស្ស៊ី ។
លោកវរសេនីយ៍ឯក Douglas MacGregor ដែលជាមន្ត្រីយោធាចូលនិវត្តន៍បានប្រាប់លោកចៅក្រម Andrew Napolitano ក្នុងបទសម្ភាសន៍នៅលើឆាលែល YouTube របស់លោកកាលពីដើមសប្ដាហ៍នេះថា “លោកខាងលិចនឹងអស់យុទ្ធសាស្ត្រ ហើយមានតែកម្លាំងចិត្តប៉ុណ្ណោះក្នុងការជួយដល់អ៊ុយក្រែន” ។
មន្ត្រីយោធាចូលនិវត្តន៍រូបនេះបញ្ជាក់ទៀតថា ការអស់លុយរបស់លោកខាងលិចសម្រាប់បញ្ជូនទៅអ៊ុយក្រែន គឺដោយសារតែជំនួយយោធាភាគច្រើនដែលបានកំណត់សម្រាប់រដ្ឋាភិបាលទីក្រុងកៀវ មិនដែលទៅដល់ប្រទេសនេះនោះទេ” ។
លោក MacGregor បញ្ជាក់ថា “ចំណែកទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំពាក់ព័ន្ធនឹងការលុកលុយរបស់រុស្ស៊ីគឺថា សង្រ្គាមនៅអ៊ុយក្រែននឹងមិនបញ្ចប់ដោយការគំរាមកំហែងបន្តទៀតនោះទេ ប៉ុន្តែគឺដោយសារតែការត្រជាក់ចិត្តរៀងៗខ្លួន ជាពិសេសការអស់ធនធានដោយស្ងាត់ៗសម្រាប់ផ្ដល់ឲ្យអ៊ុយក្រែន” ។
ចំណែកទាក់ទិននឹងកញ្ចប់ជំនួយវិញ ថ្មីៗនេះសហរដ្ឋអាមេរិកកំពុងបញ្ជូនទាំងជំនួយសេដ្ឋកិច្ច និងយោធាប្រហែល ៥៤ ពាន់លានដុល្លារបន្ថែមទៀតទៅឲ្យអ៊ុយក្រែន ខណៈប្រហែល ១២ ពាន់លានដុល្លារជាជំនួយអាវុធ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ អាមេរិក កំពុងភ័យអស់ប្រព័ន្ធអាវុធ HIMARS ឲ្យ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


