ព័ត៌មានអន្ដរជាតិ
អាមេរិក ប្រកាសធ្វើសកម្មភាពយោធា ក្បែរកោះ តៃវ៉ាន់
សេតវិមានបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ទី០៤ខែសីហាថា នាវា និងយន្តហោះរបស់កងទ័ពជើងទឹកអាមេរិក នឹងធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ។

អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិ លោក John Kirby បានថ្កោលទោសការធ្វើសមយុទ្ធយោធារបស់ចិននៅក្នុងតំបន់ ហើយនិយាយថា មន្ទីរបញ្ចកោណបានបញ្ជាឲ្យនាវាផ្ទុកយន្តហោះ USS Ronald Reagan និងកងកម្លាំងអម ត្រូរក្សាវត្តមាននៅជិតកោះតៃវ៉ាន់ ដើម្បីតាមដានស្ថានការណ៍។
នាវា Reagan និងកប៉ាល់អមដំណើរ គឺមានមូលដ្ឋាននៅក្នុងប្រទេសជប៉ុន ហើយត្រូវបានដាក់ពង្រាយទៅកាន់សមុទ្រចិនខាងកើត នារយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅបំពេញទស្សនកិច្ចនៅទីក្រុងតៃប៉ិ ផ្គើននឹងការគំរាមរបស់ចិន។

ទីក្រុងប៉េកាំង បានឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់លោកស្រី Pelosi ជាមួយការធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅជុំវិញកោះតៃវ៉ាន់ ហើយបាញ់មីស៊ីលរាប់សិបគ្រាប់រំលងកោះនេះ។
យោងតាមលោក Kirby បានឲ្យដឹងថា ចំពេលមានភាពតានតឹងកាន់តែខ្លាំង ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានសម្រេចចិត្ត បញ្ជាឲ្យក្រុមវាយប្រហារនាវាផ្ទុកយន្តហោះអាមេរិក បន្តឈរជើងនៅក្នុងតំបន់ យូរជាងការគ្រោងទុកបន្តិច។

អ្នកនាំពាក្យរូបនេះក៏បានថ្កោលទោសការសាកល្បងមីស៊ីលរបស់ចិនផងដែរថា ជាទង្វើគ្មានទំនួលខុសត្រូវ ហើយផ្ទុយពីគោលដៅយូរអង្វែងក្នុងការរក្សាសន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ និងក្នុងតំបន់។
លោកនិយាយថា “យើងនឹងមិនត្រូវបានគេរារាំងពីប្រតិបត្តិការនៅក្នុងសមុទ្រ និងផ្ទៃមេឃនៃតំបន់ប៉ាស៊ីហ្វិកខាងលិច ស្របតាមច្បាប់អន្តរជាតិ ដូចដែលយើងធ្វើអស់រយៈពេលជាច្រើនទសវត្សរ៍ ដោយគាំទ្រតៃវ៉ាន់ និងការពារតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដែលសេរី និងបើកចំហ”។
លោក Kirby បន្ថែមថា ជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងនោះ សហរដ្ឋអាមេរិកនឹងធ្វើប្រតិបត្តិការ ផ្លូវអាកាស និងដែនសមុទ្រស្តង់ដារ ឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ក្នុងរយៈពេលពីរសប្តាហ៍ខាងមុខ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមកពីថៃវិញ សង្ឃ២២អង្គ ត្រូវប៉ូលិសស្រីលង្កា ឃាត់ខ្លួន ជាមួយគ្រឿងញៀនជាង ១០០គីឡូក្រាម


