Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ាឡេស្ទីន មិនខ្វល់រឿងបទឈប់បាញ់ទេ បើ អ៊ីស្រាអែល នៅតែបំពាន

បានផុស

នៅ

លោក Ziyad Nakhalah មេដឹកនាំក្រុមជីហាដឥស្លាមប៉ាឡេស្ទីន (PIJ) បាននិយាយថា នឹងបោះបង់ចោលបទឈប់បាញ់ជាមួយអ៊ីស្រាអែល ហើយនឹងបន្តការវាយប្រហារពីតំបន់ហ្គាហ្សា ប្រសិនបើអាជ្ញាធរអ៊ីស្រាអែលបំពានលក្ខខណ្ឌនៃបទឈប់បាញ់នេះ ។

លោក Ziyad Nakhalah បាននិយាយប្រាប់ប៉ុស្តិ៍ទូរទស្សន៍ Yemeni Al-Masirah ថា “ប្រសិនបើសត្រូវមិនគោរពតាមលក្ខខណ្ឌនៃចលនាតស៊ូប៉ាឡេស្ទីននោះទេ យើងនឹងចាត់ទុកកិច្ចព្រមព្រៀងបទឈប់បាញ់ដែលទើបតែចូលជាធរមាន គឺមិនត្រឹមត្រូវ ហើយនឹងបន្តការប្រយុទ្ធម្តងទៀតដោយមិនមានការស្ទាក់ស្ទើរឡើយ” ។

មេដឹកនាំក្រុមជីហាដឥស្លាមបានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងបទឈប់បាញ់ដែលទើបតែសម្រេចបានជាមួយអ៊ីស្រាអែលគឺពិតប្រាកដ ហើយរួមបញ្ចូលទាំងកិច្ចសន្យាច្បាស់លាស់ដូចជា ការដោះលែងមេបញ្ជាការចលនាប៉ាឡេស្ទីន ២ រូបចេញពីពន្ធនាគារ ដែលជាកិច្ចសន្យាក្រោមអ្នកសម្របសម្រួលអេហ្ស៊ីប ។

ការិយាល័យសារព័ត៌មានរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Yair Lapid បានបញ្ជាក់កាលពីថ្ងៃអាទិត្យថា បទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមជីហាដឥស្លាម នឹងចូលជាធរមាននៅម៉ោង ១១ និង ៣០នាទីយប់ (ម៉ោងក្នុងស្រុក) ។

កាលពីយប់ថ្ងៃអាទិត្យ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បាននិយាយថា ស៊ីរ៉ែនវាយប្រហារតាមអាកាសបានបន្លឺឡើងនៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល បន្ទាប់ពីបទឈប់បាញ់ចូលជាធរមាន ។ កាសែត Jerusalem Post ក៏បានរាយការណ៍ដែរថា រ៉ុកកែតជាច្រើនគ្រាប់ត្រូវបានបាញ់ឆ្ពោះទៅភាគខាងត្បូងប្រទេសអ៊ីស្រាអែល ពោលប៉ុន្មាននាទីប៉ុណ្ណោះ បន្ទាប់ពីបទឈប់បាញ់ជាមួយក្រុមជីហាដឥស្លាមប៉ាឡេស្ទីនចូលជាធរមាន ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អ៊ីស្រាអែល និងប៉ាឡេស្ទីន ឈានដល់កិច្ចព្រមព្រៀងឈប់បាញ់គ្នា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម