ព័ត៌មានអន្ដរជាតិ
តើពិភពលោកនឹងជួបវិបត្តិអ្វីខ្លះ បើសង្គ្រាមនុយក្លេអ៊ែររវាងមហាអំណាចផ្ទុះឡើង?
យោងតាមការសិក្សាថ្មីមួយពីសាកលវិទ្យាល័យ Rutgers របស់សហរដ្ឋអាមេរិកបានឲ្យដឹងថា ប្រសិនបើសង្គ្រាមនុយក្លេអ៊ែររវាងមហាអំណាចផ្ទុះឡើងមែននោះ នឹងធ្វើឲ្យមនុស្ស ៥ ពាន់លាននាក់លើពិភពលោកទទួលរងនូវភាពអត់ឃ្លានរហូតដល់ស្លាប់ ។

ការសិក្សានេះកើតឡើង ខណៈភាពតានតឹងកាន់តែពុះកញ្ជ្រោលរវាងសហរដ្ឋអាមេរិក រុស្ស៊ី និងចិន ដែលជាប្រទេសមានអាវុធនុយក្លេអ៊ែរធំជាងគេទាំង ៣ ក្នុងពិភពលោក រួមទាំងការពិនិត្យមើលសេណារីយ៉ូសង្គ្រាមនុយក្លេអ៊ែរចំនួន ៦ ផ្សេងគ្នាផងដែរ ។
៥ សេណារីយ៉ូក្នុងចំណោមសេណារីយ៉ូទាំងនោះគឺការពិនិត្យមើលជម្លោះរបស់ប្រទេសនុយក្លេអ៊ែរតូចៗដូចជា រវាងប៉ាគីស្ថាន និងឥណ្ឌា ខណៈដែលទី ៦ នោះគឺការពិនិត្យមើលថាតើនឹងមានអ្វីកើតឡើងនៅក្នុងជម្លោះទ្រង់ទ្រាយធំរវាងរុស្ស៊ី និងសហរដ្ឋអាមេរិក ។

សេណារីយ៉ូសង្គ្រាមនុយក្លេអ៊ែរខ្នាតតូចបំផុតដែលអ្នកស្រាវជ្រាវមើលឃើញនោះគឺជាមហន្តរាយសម្រាប់ការផ្គត់ផ្គង់ស្បៀងអាហារពិភពលោក ។ យោងតាមការប៉ាន់ប្រមាណបានឲ្យដឹងថា ការផលិតកាឡូរីជាមធ្យមនឹងត្រូវបានកាត់បន្ថយ ៧ ភាគរយនៅទូទាំងពិភពលោកក្នុងរយៈពេល ៥ ឆ្នាំ ដែលនឹងក្លាយជាការផ្លាស់ប្តូរដ៏ធំបំផុត ចាប់តាំងពីអង្គការស្បៀងអាហារ និងកសិកម្មបានចាប់ផ្តើមរក្សាកំណត់ត្រានៅឆ្នាំ ១៩៦១ ។
ចំណែកបន្ទាប់ពីសង្គ្រាមនុយក្លេអ៊ែររវាងរុស្ស៊ី និងសហរដ្ឋអាមេរិក បរិមាណស្បៀងអាហារដែលផលិតនៅទូទាំងពិភពលោកនឹងថយចុះ ៩០ ភាគរយក្នុងរយៈពេល ៣ ទៅ ៤ ឆ្នាំ ហើយ ៧៥ ភាគរយនៃពិភពលោកនឹងទទួលរងនូវភាពអត់ឃ្លានក្នុងរយៈពេល ២ ឆ្នាំ ។

ទន្ទឹមនោះ ការសិក្សាក៏បានពិនិត្យមើលគោលនយោបាយកាត់បន្ថយសម្ភារៈមានសក្តានុពល ដូចជា ការប្រើប្រាស់គ្រាប់ធញ្ញជាតិដើម្បីចិញ្ចឹមមនុស្ស ហើយបង្កើនប្រតិបត្តិការនេសាទ ដោយសារតែកត្តាទាំងនោះមានផលប៉ះពាល់តិចតួចលើការផ្គត់ផ្គង់ស្បៀងអាហារសកល ។
ស្របពេលជាមួយគ្នានេះ ការស្រាវជ្រាវបន្ថែមក៏ត្រូវការជាចាំបាច់ពីរូបភាពពេញលេញនៃទ្រង់ទ្រាយរបស់ផែនដីផងដែរ បន្ទាប់ពីសង្គ្រាមនុយក្លេអ៊ែរទ្រង់ទ្រាយធំកើតឡើង ប៉ុន្តែគ្មានអ្វីគួរឲ្យសង្ស័យឡើយ វានឹងក្លាយជាគ្រោះមហន្តរាយដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ ។

ទោះជាយ៉ាងណាអ្នកដឹកនាំការសិក្សាស្រាវជ្រាវនេះគឺលោក Alan Robock បានផ្ដល់យោបល់ថា យើងត្រូវតែការពារដាច់ខាតកុំឲ្យមានសង្គ្រាមនុយក្លេអ៊ែរកើតឡើង ជាពិសេសគឺការហាមឃាត់អាវុធនុយក្លេអ៊ែរ ដែលជាដំណោះស្រាយរយៈពេលវែងដ៏ល្អតែមួយគត់ ។ អ្វីដែលសំខាន់មួយទៀតនោះគឺ សន្ធិសញ្ញាអង្គការសហប្រជាជាតិ ស្តីពីការហាមប្រាមអាវុធនុយក្លេអែររយៈពេល ៥ ឆ្នាំដែលត្រូវបានផ្តល់សច្ចាប័នដោយប្រទេសចំនួន ៦៦ ប៉ុន្តែមិនមានរដ្ឋនុយក្លេអ៊ែរទាំង ៩ នោះទេ ដូច្នេះត្រូវតែអូសទាញពួកគេឲ្យចុះហត្ថលេខាលើសន្និសញ្ញានេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ អ្នកជំនាញនុយក្លេអ៊ែរ៖ បើមានការផ្ទុះនៅរោងចក្រ Zaporozhye ប្រទេសចំនួន៩ នឹងរងផលប៉ះពាល់
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
សម្តេចតេជោ៖ ការបង្ហាញវប្បធម៌ខុសក្បួនខ្នាត ស្មើបំផ្លាញវប្បធម៌ទៅវិញ
-
ព័ត៌មានជាតិ២០ ម៉ោង មុន
រោងចក្រផលិតស្បែកជើងដ៏ធំមួយ រើទីតាំងពីមីយ៉ាន់ម៉ា មកផលិតនៅកម្ពុជា
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
វិនិយោគិនហុងកុង គ្រោងបង្កើតរោងចក្រកាបូបប្រើកម្លាំងពលកម្មជាង ១ម៉ឺន២ពាន់នាក់ នៅខេត្តកំពង់ស្ពឺ
-
កីឡា៥ ថ្ងៃ មុន
បីស្រ្ដីប្រហែល២ម៉ោងស្ពឹកដៃ តែ ព្រំ សំណាង តស៊ូដល់៨ម៉ោងបានរថយន្ត១គ្រឿង
-
សន្តិសុខសង្គម១ សប្តាហ៍ មុន
ព័ត៌មានបឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រនៅសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ (មានវីដេអូ)
-
ព័ត៌មានជាតិ៧ ថ្ងៃ មុន
ថ្នាក់ដឹកនាំ និងនាយកដ្ឋានកណ្ដាលសន្តិសុខក្រោមឱវាទ ផ្ញើសារលិខិតជូនពរ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាស ទិវានារីអន្តរជាតិ ៨មីនា លើកទី១១២ ឆ្នាំ២០២៣
-
កីឡា៣ ថ្ងៃ មុន
ស្ទើរមិនជឿ! ថ្ងៃនេះ ព្រំ សំណាង ឡើងប្រកួតទៀត
-
សន្តិសុខសង្គម១ សប្តាហ៍ មុន
ស្រវឹងរាល់ថ្ងៃ អត់ដឹងគេចាប់រំលោភកូនសម្រេច១០ដង