ព័ត៌មានអន្ដរជាតិ
ចិន ប្រាប់អ្នកនៅពីក្រោយដែលឲ្យលោកស្រី Pelosi មកតៃវ៉ាន់
ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិកលោក Qin Gang បាននិយាយថា ដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះតៃវ៉ាន់ គឺមានការអនុញ្ញាតដោយប្រធានាធិបតីអាមេរិកលោក Joe Biden ។

លោក Qin បាននិយាយក្នុងអំឡុងសន្និសីទបិទទ្វារជាមួយអ្នកកាសែតអាមេរិកថា លោក Biden បានសម្រួលការធ្វើដំណើររបស់លោកស្រី Pelosi មកកាន់កោះតៃវ៉ាន់ ដោយសារតែសភាអាមេរិកមិនមែនជាស្ថាប័នឯករាជ្យឡើយ” ។
លោក Qin បានព្រមានថា ទីក្រុងវ៉ាស៊ីនតោនគួរតែបង្ហាញការអត់ធ្មត់ក្នុងគោលនយោបាយរបស់ខ្លួនចំពោះតៃវ៉ាន់ បើមិនដូច្នេះទេ នឹងមានភាពតានតឹងមួយទៀតជាមួយប្រទេសចិន ។ លោកបានប្រាប់សារព័ត៌មាន Axios ថា គោលការណ៍ចិនតែមួយ គួរតែជាមូលដ្ឋានគ្រឹះនៃទំនាក់ទំនងទាំងអស់របស់ អាមេរិក-ចិន រួមទាំងការសន្ទនាគ្នាស្តីពីការប្រែប្រួលអាកាសធាតុ ឬបញ្ហានុយក្លេអ៊ែជាដើម ។

លោក Qin បានប្រាប់សារព័ត៌មាននេះទៀតថា តៃវ៉ាន់ត្រូវតែបង្រួបបង្រួមជាមួយចិនដីគោកដោយសន្តិវិធីឡើងវិញ មិនថាក្នុងលទ្ធភាពណានោះទេ ហើយអាចនឹងប្រើកម្លាំងយោធា ប្រសិនបើមានសកម្មភាពរារាំងពីក្រុមបំបែកខ្លួនណាមួយនៅលើកោះនេះ ។
ប្រទេសចិនបានប្រឆាំងម្តងហើយម្តងទៀតនូវដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់អាមេរិកទៅកាន់កោះនេះ ដោយសារតែរដ្ឋាភិបាលទីក្រុងប៉េកាំងចាត់ទុកតៃវ៉ាន់ជាផ្នែកនៃទឹកដីរបស់ខ្លួន ហើយប្រឆាំងដាច់ខាតនូវទំនាក់ទំនងផ្លូវការណាមួយរបស់បរទេសជាមួយទីក្រុងតៃប៉ិ ។

ទន្ទឹមនោះ ដំណើរទស្សនកិច្ចរបស់ប្រធានសភាអាមេរិកលោកស្រី Nancy Pelosi ទៅកាន់កោះនេះកាលពីដើមខែសីហា បានបង្កឲ្យមានភាពតានតឹងជាថ្មីនៅច្រកសមុទ្រតៃវ៉ាន់ ក៏ដូចជារលកនៃទណ្ឌកម្មរបស់ចិនប្រឆាំងនឹងតៃវ៉ាន់ជាដើម ។ ជាងនេះទៅទៀត ទីក្រុងប៉េកាំងបានចាប់ផ្តើមសមយុទ្ធយោធាទ្រង់ទ្រាយធំនៅតំបន់ជុំវិញកោះនេះ ដែលរួមមានទាំងសមយុទ្ធបាញ់គ្រាប់ពិត និងការហោះហើរយន្តហោះយោធានៅជិតដែនអាកាសរបស់តៃវ៉ាន់ផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ចិន ដាក់ទណ្ឌកម្មក្រុមផ្ដាច់ខ្លួន តៃវ៉ាន់ ៧ នាក់ ដោយសារលោកស្រី Pelosi
-
KPT+៧ ថ្ងៃ មុន
សិស្សប្រលងបាក់ឌុបស្អែក គួរចៀសវាងអាហារ ៤ មុខនេះដាច់ខាត
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
អ្នកនាំពាក្យ ៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរកើនភ្ញៀវទេសចរដល់ ៣២០០នាក់ ក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
សម្ដេចតេជោ៖ បើមិនជឿព្រះអង្គច័ន្ទមុនី កុំប្រមាថ ទុកសេរីភាពខាងជំនឿ ជូនអ្នកដែលជឿ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
អ្នកគាំទ្រជីកកកាយរូបថតគ្រួសាររបស់ Liu Yifei ទើបដឹងថាមួយផ្ទះនេះសុទ្ធតែជារាជិនីសម្រស់
-
វប្បធម៌ ជំនឿ៧ ថ្ងៃ មុន
ឆ្នាំ រកា ជូត និងវក ខំជម្នះព្យុះភ្លៀងខ្លាំំង ខណៈ ២០២៤ អ្នកនឹងជួបសំណាងធំវិញ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ មុន
រឿងរ៉ាវដ៏រន្ធត់នៅពីក្រោយហាងប៊ូហ្វេនៅ វៀតណាម ធ្វើឲ្យភ្ញៀវបាក់ស្បាតលែងហ៊ានទៅទទួលទាន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ មុន
ក្រុមហ៊ុន អិន ស៊ី អិច បានដាក់តាំងបង្ហាញ ហុងដា Scoopy ស៊េរីថ្មី ជាផ្លូវការហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន
គ្រូពេទ្យមួយក្រុមនៅ រុស្ស៊ី ភ័យស្លន់ស្លោ ក្រោយឃើញផ្លែប៉ោមមួយផ្លែប៉ុណ្ណោះ