ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ប្តេជ្ញា វាយយកតំបន់គ្រីមៀ ពី រុស្ស៊ី វិញ
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្តេជ្ញាកាលពីថ្ងៃអង្គារទី២៣ខែសីហាថា ទីក្រុងកៀវ នឹងស្ដារការគ្រប់គ្រងរបស់ខ្លួនលើតំបន់ Crimea វិញបន្ទាប់ពី ឧបទ្វីបនេះ ត្រូវបានកាត់បញ្ចូលជាឧបសម្ព័ន្ធដោយរុស្ស៊ី នៅក្នុងឆ្នាំ២០១៤។

លោកបានប្រាប់គណៈប្រតិភូនៅវេទិកា Crimea ដែលជាសន្និសីទតាមវីដេអូថា “ដើម្បីយកឈ្នះលើក្រុមភេរវករ វាចាំបាច់ណាស់ដើម្បីទទួលបានជ័យជម្នះ ក្នុងការប្រយុទ្ធប្រឆាំងនឹងការលុកលុយរបស់រុស្ស៊ី។ វាចាំបាច់ក្នុងការរំដោះ Crimea។ នេះនឹងជាការរស់ឡើងវិញនៃច្បាប់និងសណ្តាប់ធ្នាប់ពិភពលោក”។
លោកប្រធានាធិបតីបាននិយាយថា អ៊ុយក្រែននឹងដណ្តើមយកតំបន់ Crimea មកវិញតាមមធ្យោបាយណាមួយ ដែលរដ្ឋាភិបាលរបស់លោកចាត់ទុកថាត្រឹមត្រូវ ហើយថា លោកនឹងមិនពិគ្រោះជាមួយប្រទេសផ្សេងទេ មុនពេលធ្វើដូច្នេះ។

លោក Zelensky ក៏បានសន្យាដែរថា រាល់ការវាយប្រហាររបស់រុស្ស៊ីនៅទិវាឯករាជ្យរបស់អ៊ុយក្រែន ដែលជាថ្ងៃបញ្ចប់ការគ្រប់គ្រងរបស់សូវៀតលើប្រទេសនេះក្នុងឆ្នាំ១៩៩១ នឹងត្រូវបានឆ្លើយតបយ៉ាងខ្លាំងក្លា។
យោងតាមលោក Zelensky, យោធានឹងឆ្លើយតបទៅនឹងការវាយប្រហារលើទីក្រុង កៀវ តាមរបៀបដូចគ្នា ដែលខ្លួនធ្វើចំពោះទីក្រុងណាមួយដែលរងការវាយប្រហារដោយ រុស្ស៊ី៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ DW
ចុចអាន៖ អាមេរិក ជំរុញពលរដ្ឋរបស់ខ្លួន ឲ្យចាកចេញពី អ៊ុយក្រែន ជាបន្ទាន់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


