ព័ត៌មានអន្ដរជាតិ
មកដឹងតម្លៃអគ្គិសនីក្នុងមួយមេហ្គាវ៉ាត់ម៉ោងរបស់ប្រទេស អឺរ៉ុប មួយចំនួន
បើយោងតាមទិន្នន័យរបស់ផ្សារហ៊ុន Nord Pool បានបង្ហាញកាលពីថ្ងៃអង្គារថា តម្លៃអគ្គិសនីជាមធ្យមក្នុងប្រទេសមួយចំនួននៅអឺរ៉ុបបានកើនឡើង ៥៩៧ ដុល្លារ (២,៣៨៨,០០០ រៀល) ក្នុងមួយមេហ្គាវ៉ាត់ម៉ោង ។

គិតត្រឹមថ្ងៃអង្គារ ទី ២៣ ខែសីហា តម្លៃអគ្គិសនីនៅក្នុងប្រទេសអូទ្រីសគឺ ៦១២ ដុល្លារ (២,៤៤៨,០០០ រៀល) ក្នុងមួយមេហ្គាវ៉ាត់ម៉ោង, ប្រទេសបារាំង ៦០៨ ដុល្លារ (២,៤៣២,០០០ រៀល) ក្នុងមួយមេហ្គាវ៉ាត់ម៉ោង, ហូឡង់ ៦០០.៤៦ ដុល្លារ (២,៤០១,៨៥០ រៀល) ក្នុងមួយមេហ្គាវ៉ាត់ម៉ោង និងបែលហ្ស៊ិកតម្លៃ ៦០០.៣៥ ដុល្លារ (២,៤០១,៤០០ រៀល) ក្នុងមួយមេហ្គាវ៉ាត់ម៉ោង ។
ចំណែកតម្លៃអគ្គិសនីជាមធ្យមនៅក្នុងប្រទេសឡាតវី និងលីទុយអានី គឺជិត ៨០០ ដុល្លារ (៣,២០០,០០០ រៀល) ក្នុងមួយមេហ្គាវ៉ាត់ម៉ោងក្នុងរយៈពេលមួយថ្ងៃនៅខែសីហានេះ ប៉ុន្តែរហូតមកដល់ពេលនេះតម្លៃបានធ្លាក់ចុះវិញ ពោលនៅត្រឹម ៥៣៧ ដុល្លារ (២,១៤៨,000 រៀល) ក្នុងមួយមេហ្គាវ៉ាត់ម៉ោង ។

ទន្ទឹមនោះ ផ្សារហ៊ុន Nord Pool បានកត់សម្គាល់ថា តម្លៃអគ្គិសនីដែលបានព្យាករណ៍ក្នុងប្រទេសសហភាពអឺរ៉ុបទាំងនេះគឺមិនរាប់បញ្ចូលពន្ធ និងថ្លៃសេវាជាតិនោះទេ ។
ដោយឡែកទិន្នន័យពីក្រុមហ៊ុន Intercontinental Exchange ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ក៏បានបង្ហាញដែរថា នាពេលអនាគតតម្លៃឧស្ម័ននៅអឺរ៉ុបនឹងកើនឡើង ១៩ ភាគរយ ពោលឈានដល់តម្លៃ ៣,០២២ ដុល្លារក្នុង ១,០០០ ម៉ែត្រគូប ដែលលើសពីកម្រិតកំណត់ ៣,០០០ ដុល្លារ ជាលើកដំបូងចាប់តាំងពីខែមីនា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ UP
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


