Connect with us

KPT+

តើកូនស្រីសម្ព័ន្ធមិត្តលោក ពូទីន ទើបផ្ទុះរថយន្តស្លាប់មានប្រវត្តិបែបណា និងនិយាយអ្វីខ្លះរឿងសង្គ្រាម រុស្ស៊ី-អ៊ុយក្រែន?

បានផុស

នៅ

ការបំផ្ទុះគ្រាប់បែករថយន្តសម្លាប់នាង Darya Dugina កូនស្រីរបស់លោក Alexander Dugin ដែលជាសម្ព័ន្ធមិត្តលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន កំពុងបង្កកំហឹងយ៉ាងខ្លាំងក្លាពីសំណាក់ប្រទេសរុស្ស៊ី ខណៈវិមានក្រឹមឡាំងបានស្ដីបន្ទោស និងចង្អុលចំៗលើប្រទេសអ៊ុយក្រែនចំពោះហេតុការណ៍ដ៏ឃោរឃៅនេះ ហើយក៏បានប្រកាសពីការសងសឹកអ្នកដែលជាប់ពាក់ព័ន្ធទាំងអស់ផងដែរ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដូច្នេះតើនាង Darya Dugina មានសាវតារ និងមានជាប់ពាក់ព័ន្ធរឿងសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនយ៉ាងណាខ្លះទើបមានការធ្វើឃាតដ៏សាហាវបែបនេះ?

នាង Darya Dugina កើតនៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ ១៩៩២ គឺជាអ្នកកាសែត និងជាសកម្មជននយោបាយរុស្ស៊ីដ៏លេចធ្លោមួយរូប ។ ក្នុងឆ្នាំ ២០១២ ដល់ឆ្នាំ ២០១៣ ពេលកំពុងសិក្សានៅសាកលវិទ្យាល័យ Moscow State, នាងក៏ឆ្លៀតធ្វើជាអ្នកហាត់ការផ្នែកទស្សនវិជ្ជាក្រិកបុរាណនៅសាកលវិទ្យាល័យ Bordeaux Montaigne ផងដែរ ។

បន្ទាប់ពីបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ, នាងបានធ្វើការជាអ្នកកាសែត ដោយសរសេរព័ត៌មានឲ្យប្រព័ន្ធផ្សព្វផ្សាយ RT និងប៉ុស្តិ៍ទូរទស្សន៍ Tsargrad ដែលគាំទ្រវិមានក្រឹមឡាំង និងប្រើឈ្មោះថា Daria Platonova ។ អំឡុងពេលនោះ នាងមានទំនាក់ទំនងជាមួយចលនាអឺរ៉ាស៊ីអន្តរជាតិ ហើយបានធ្វើការឲ្យពួកគេជាអ្នកអត្ថាធិប្បាយព័ត៌មាននយោបាយ ។

យោងតាមក្រសួងរតនាគារសហរដ្ឋអាមេរិកដែលបានបញ្ចូលនាង Darya Dugina ក្នុងបញ្ជីដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកនៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២២ បានឲ្យដឹងថា នាងក៏ជានិពន្ធនាយកនៃគេហទំព័រព័ត៌មានមិនពិតមួយដែលមានឈ្មោះថា United World International គ្រប់គ្រងដោយលោក Yevgeny Prigozhin ក៏ជាសម្ព័ន្ធមិត្តរបស់លោក ពូទីន ហើយក្នុងពេលជាមួយគ្នានោះ នាងបានធ្វើជាលេខាធិការសារព័ត៌មានរបស់ឪពុកនាងផងដែរ ។

ចំណែកពាក់ព័ន្ធនឹងសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែនកាលពីខែកុម្ភៈ, នាង Dugina គឺជាអ្នកគាំទ្រវិមានក្រឹមឡាំងដែលនិយាយមិនសំចៃមាត់ចំពោះឧក្រិដ្ឋកម្មសង្រ្គាមប្រឆាំងនឹងជនស៊ីវិលអ៊ុយក្រែនដោយកងទ័ពរុស្ស៊ី ។

នាង​បាន​គិត​ថា​ សង្រ្គាម​នៅ​អ៊ុយក្រែនគឺ​ដើម្បី​បំបែកឥទ្ធិពល​រវាង​រុស្ស៊ី​ និង​អឺរ៉ុប​ដែល​ជា​ការ​ប្រកួតប្រជែងនៃ​ទស្សនៈ​ពិភពលោក​ពីរ ។ ទន្ទឹមនោះនៅខែមិថុនា ឆ្នាំ ២០២២ នាងបានទៅទីក្រុង Donetsk និង Mariupol ដែលរុស្ស៊ីកាន់កាប់ ។

បន្ទាប់មកនៅថ្ងៃទី ៤ ខែកក្កដា ឆ្នាំ ២០២២ នាងត្រូវបានដាក់ទណ្ឌកម្មដោយរដ្ឋាភិបាលអង់គ្លេស ដែលបានចោទប្រកាន់នាងថាជា “អ្នករួមចំណែកផ្ដល់ព័ត៌មានមិនពិតញឹកញាប់ទាក់ទងនឹងអ៊ុយក្រែន ជាពិសេសសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែននៅលើវេទិកាអនឡាញផ្សេងៗ” ប៉ុន្តែទោះជាយ៉ាងណានាង​បាន​ឆ្លើយ​តបយ៉ាងខ្លី​ថា នាងគ្រាន់តែជា​អ្នក​កាសែត​ធម្មតាប៉ុណ្ណោះ ហើយ​មិន​គួរ​ត្រូវ​បាន​គេ​ដាក់​ទណ្ឌកម្ម​នោះ​ទេ ។

គួររំឭកថា នាង Darya Dugina បានស្លាប់ក្នុងហេតុបំផ្ទុះគ្រាប់បែករថយន្តដ៏រន្ធត់កាលពីវេលាម៉ោង ២១ និង ៣៥ នាទីថ្ងៃសៅរ៍ ទី២០ ខែសីហានៅខាងក្រៅទីក្រុងមូស្គូក្នុងវ័យ ៣០ ឆ្នាំ ខណៈថ្មីៗនេះសេវាកម្មសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) ក៏បានបង្ហាញជាសាធារណៈនូវវីដេអូនៃជនជាតិអ៊ុយក្រែនឈ្មោះ Natalya Vovk ដែលត្រូវបានគេកំណត់ថា ជាជនសង្ស័យសំខាន់ក្នុងករណីដ៏សាហាវនេះផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Wikipedia

ចុចអាន ៖ រុស្ស៊ី ប្ដេជ្ញាសងសឹកអ្នកបំផ្ទុះគ្រាប់បែកសម្លាប់កូនស្រីសម្ព័ន្ធមិត្តលោក ពូទីន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៤ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម