ព័ត៌មានអន្ដរជាតិ
តុលាការយោធាមីយ៉ាន់ម៉ា កាត់ទោសលោកស្រី ស៊ូជី ឲ្យជាប់ពន្ធនាគារ ៣ឆ្នាំទៀត (មានវីដេអូ)
តុលាការដែលគ្រប់គ្រងដោយយោធាក្នុងប្រទេសមីយ៉ាន់ម៉ា បានកាត់ទោសលោកស្រី អ៊ុងសាន ស៊ូជី ឲ្យជាប់ពន្ធនាគាររយៈពេល៣ឆ្នាំបន្ថែមទៀត លើការចោទប្រកាន់ពីបទក្លែងបន្លំសន្លឹកឆ្នោត។

បច្ចុប្បន្ន លោកស្រី ស៊ូជី ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ២០ឆ្នាំ លើបទចោទប្រកាន់១១ករណី ខណៈនៅសល់ការចោទប្រកាន់មួយចំនួនទៀត មិនទាន់កាត់ក្តី។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីបានបដិសេធរាល់ការចោទប្រកាន់ ហើយការកាត់ក្តីនេះត្រូវបានថ្កោលទោសដោយក្រុមសិទ្ធិមនុស្សថាជា រឿងនយោបាយ។
ប្រសិនបើត្រូវបានកាត់ទោសលើការចោទប្រកាន់ទាំងអស់មែននោះ លោកស្រីអាចប្រឈមមុខនឹងការជាប់ពន្ធនាគាររយៈពេលជិត ២០០ ឆ្នាំ។

មេធាវីរបស់លោកស្រី និយាយថា ការកាត់ទោសថ្មីនេះ រួមបញ្ចូលទាំងការធ្វើពលកម្មធ្ងន់ធ្ងរផងដែរ។
សាធារណជន និងប្រព័ន្ធផ្សព្វផ្សាយ មិនអាចដឹងព័ត៌មានអំពីសវនាការបិទទ្វារបានទេ ហើយយោធាបានរារាំងមេធាវីរបស់លោកស្រី មិនឲ្យនិយាយជាមួយអ្នកកាសែត។
តុលាការបានរកឃើញថា លោកស្រីមានទោសពីបទក្លែងបន្លំក្នុងការបោះឆ្នោតសកលខែវិច្ឆិកា ឆ្នាំ ២០២០ ដែលគណបក្សរបស់លោកស្រី គឺគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ (NLD) បានទទួលជ័យជម្នះភ្លូកទឹកភ្លូកដី។

កងទ័ពបានធ្វើរដ្ឋប្រហារកាលពីឆ្នាំមុន បន្ទាប់ពីចោទប្រកាន់ថា មានការក្លែងបន្លំសន្លឹកឆ្នោតយ៉ាងច្រើននៅក្នុងការបោះឆ្នោត ប៉ុន្តែអ្នកសង្កេតការណ៍ការបោះឆ្នោតឯករាជ្យអះអាងថា ការបោះឆ្នោតគឺ “តំណាងឲ្យឆន្ទៈរបស់ប្រជាជន”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ BBC
ចុចអាន៖ លោក មីន អ៊ុងឡាំង៖ លោកស្រី អ៊ុងសាន ស៊ូជី អាច វិល ត្រឡប់ ទៅ ផ្ទះ ក្រោយ សាលក្រមបញ្ចប់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


