ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ពន្យល់មូលហេតុ នៃការដកទ័ពចេញពីទីតាំងជាច្រើននៅ អ៊ុយក្រែន (មានវីដេអូ)
ក្រសួងការពារជាតិរុស្ស៊ី បានបញ្ជាក់ពីការដកទ័ពចេញពីទីតាំងជាច្រើននៅទូទាំងតំបន់ Kharkov របស់ប្រទេសអ៊ុយក្រែន ចំពេលទីក្រុង កៀវ វាយលុកកានតែខ្លាំងនៅក្នុងតំបន់នេះ។

យោធារុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យទី១១ខែកញ្ញាថា “ដើម្បីសម្រេចបាននូវគោលដៅនៃប្រតិបត្តិការយោធាពិសេស ការសម្រេចចិត្តមួយត្រូវបានធ្វើឡើងដើម្បីប្រមូលផ្តុំកងទ័ពសាជាថ្មីនៅក្នុងតំបន់ Balakleya និង Izyum ដើម្បីកសាងសមត្ថភាពក្នុងទិសដៅ Donetsk”។
ក្រសួងអះអាងថា កងទ័ពដែលឈរជើងនៅក្នុងតំបន់ ត្រូវបានដាក់ពង្រាយជាថ្មី ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ ចូលទៅក្នុងទឹកដីនៃសាធារណរដ្ឋប្រជាមានិត Donetsk។ ក្នុងអំឡុងពេលប្រតិបត្តិការនេះ យោធាបានអនុវត្តសកម្មភាពរំខាន និងវាយប្រហារជាច្រើនលើកច្រើនសា។

ក្រសួងបន្តថា ដើម្បីការពារការខូចខាតដល់កងទ័ពរុស្ស៊ី យោធាបាននិងកំពុងដាក់ឲ្យអង្គភាពអ៊ុយក្រែននៅក្នុងតំបន់នេះ ចូលក្នុងចំណុចនៃការវាយប្រហារដោយកាំភ្លើងធំ មីស៊ីល និងយន្តហោះដ៏មានអានុភាព។ គ្រឿងសព្វាវុធ និងកាំភ្លើងធំជាង ១០០ ត្រូវបានបំផ្លាញ ខណៈអ្នកប្រយុទ្ធអ៊ុយក្រែន និងបរទេសជាង ២០០០នាក់ ត្រូវបានសម្លាប់ក្នុងរយៈពេលបីថ្ងៃកន្លងមកនេះ។
ការដកថយនេះកើតឡើងចំពេលមានការវាយលុកដ៏ធំពីសំណាក់អ៊ុយក្រែន ដែលត្រូវបានចាប់ផ្តើមនៅតំបន់ Kharkov កាលពីថ្ងៃព្រហស្បតិ៍៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្ស៊ី ទម្លាយគោលបំណងពិត ដែលខ្លួនរៀបចំសមយុទ្ធពហុជាតិសាសន៍ Vostok 2022
-
ព័ត៌មានជាតិ៣ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ២ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
សន្តិសុខសង្គម១ សប្តាហ៍ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


