Connect with us

ព័ត៌មានអន្ដរជាតិ

បើកមហាសន្និបាត UN, លោក Guterres ព្រមានថា ពិភពលោក កំពុងស្ថិតក្នុងគ្រោះថ្នាក់ (មានវីដេអូ)

បានផុស

នៅ

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក លោក Antonio Guterres បានផ្តល់ការវាយតម្លៃអំពីកិច្ចការពិភពលោក នៅក្នុងសុន្ទរកថាបើកកិច្ចប្រជុំថ្នាក់ខ្ពស់ប្រចាំឆ្នាំ នៅទីក្រុងញូវយ៉ក កាលពីថ្ងៃអង្គារទី២០ខែកញ្ញា។

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក លោក Antonio Guterres

លោក Guterres បានប្រាប់មេដឹកនាំពិភពលោក ដែលចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៧ថា “ពិភពលោករបស់យើងកំពុងស្ថិតក្នុងគ្រោះថ្នាក់ និងជាប់គាំង”។

លោកនិយាយថា “យើង​ជាប់​គាំង​ក្នុង​ភាព​មិន​ប្រក្រតី​ជា​សកល។ សហគមន៍​អន្តរជាតិ ​មិន​ទាន់​ត្រៀម​ខ្លួន​រួច​រាល់ ឬ​មាន​ឆន្ទៈ​ក្នុង​ការ​ដោះស្រាយ​បញ្ហា​ ​ដែល​ខ្លួនកំពុង​ប្រឈម​មុខ ​រួម​ទាំង​ការ​ប្រែប្រួល​អាកាសធាតុ ភាព​ក្រីក្រ និង​សង្គ្រាមនោះទេ”។

ការកត់សម្គាល់នេះកើតឡើង ចំពេលដែលអឺរ៉ុប កំពុងដោះស្រាយជម្លោះយោធាដ៏ធំបំផុតរបស់ខ្លួនចាប់តាំងពីសង្គ្រាមលោកលើកទី២ ដែលនាំឲ្យមានការខ្វែងគំនិតគ្នា ក្នុងចំណោមមហាអំណាចធំៗអំពីរបៀបរារាំងរុស្ស៊ី គាំទ្រអ៊ុយក្រែន និងកាត់បន្ថយផលវិបាកនៃសង្គ្រាម។

កាលពីខែកុម្ភៈ កងទ័ពរុស្ស៊ីបានចាប់ផ្តើមការលុកលុយទឹកដីអ៊ុយក្រែន បន្ទាប់ពីការកសាងយោធាបន្តិចម្តងៗ នៅតាមព្រំដែនអតីតអ្នកជិតខាងសូវៀត អស់រយៈពេលជិត៥ខែ។

សង្រ្គាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ដែលអូសបន្លាយពេលជាង២០០ថ្ងៃមកហើយនោះ បានបណ្តាលឲ្យវិបត្តិស្បៀងអាហារពិភពលោកកាន់តែធ្ងន់ធ្ងរឡើងៗ។ ជម្លោះ​នេះ​បាន​ឆក់យក​ជីវិត​ជន​ស៊ីវិល​ជាង​៦០០០​នាក់ និងធ្វើឲ្យ​ទីក្រុង​អ៊ុយ​ក្រែ​នជាច្រើន ប្រែក្លាយ​ទៅ​ជា​គំនរ​បាក់បែក​។

លោក Guterres បានប្រាប់មេដឹកនាំដែលអង្គុយក្នុងសាលមហាសន្និបាតថា “ការបែងចែកភូមិសាស្ត្រនយោបាយ កំពុងធ្វើឲ្យខូចដល់ការងាររបស់ក្រុមប្រឹក្សាសន្តិសុខ ធ្វើឲ្យខូចដល់ច្បាប់អន្តរជាតិ ធ្វើឲ្យខូចទំនុកចិត្ត និងជំនឿរបស់ប្រជាជនចំពោះស្ថាប័នប្រជាធិបតេយ្យ ធ្វើឲ្យខូចទ្រង់ទ្រាយនៃកិច្ចសហប្រតិបត្តិការអន្តរជាតិ។ យើង​មិន​អាច​បន្ត​បែប​នេះ​បាន​ទេ”។

បន្ថែមពីលើសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន ប្រមុខ UN បានជំរុញឲ្យមេដឹកនាំពិភពលោក ដោះស្រាយវិបត្តិអាកាសធាតុដែលកំពុងកើតឡើង វិសមភាពយេនឌ័រ និងភាពក្រីក្រ។ លោក​បាន​ជំរុញ​មេដឹកនាំទាំងឡាយ ​ឲ្យ​វិនិយោគ​លើ​គោលនយោបាយ​ដែល​ជំរុញ​សន្តិភាព​ជុំវិញ​ពិភពលោក។

លោក Guterres និយាយថា “ជំនឿចិត្តបានធ្លាក់ចុះ វិសមភាពកំពុងផ្ទុះឡើង ភពផែនដីរបស់យើងកំពុងឆេះ។ សូម​ធ្វើ​ការងារជាធ្លុងមួយ  ​ជា​សម្ព័ន្ធ​របស់​ពិភពលោក ​ជា​អង្គការ​សហ​ប្រជាជាតិ​”៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNBC

ចុចអាន៖ UN អំពាវនាវសុំជំនួយជួយប៉ាគីស្ថាន ខណៈទីក្រុង អ៊ីស្លាម៉ាបាដ ថាខ្លួន ត្រូវការថវិកាគ្មានកំណត់

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុតទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអជ្ញាធរ

ព័ត៌មានជាតិ៤៤ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម