ព័ត៌មានអន្ដរជាតិ
មេ UN អំពាវនាវឲ្យគ្រប់ភាគីគោរពលក្ខខណ្ឌបទឈប់បាញ់ អ៊ីស្រាអែល-លីបង់
លោក Stephane Dujarric អ្នកនាំពាក្យរបស់មេ UN បាននិយាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres ស្វាគមន៍បទឈប់បាញ់រវាងអ៊ីស្រាអែល និងលីបង់ ហើយអំពាវនាវឲ្យគ្រប់ភាគីទាំងអស់គោរពតាមបទប្បញ្ញត្តិរបស់ខ្លួន។ នេះបើយោងការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន tass។

អ្នកនាំពាក្យអគ្គលេខាធិការអង្គការសហប្រជាជាតិ បានសរសេរនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អគ្គលេខាធិការស្វាគមន៍ចំពោះការប្រកាសបទឈប់បាញ់រយៈពេល ១០ថ្ងៃ រវាងអ៊ីស្រាអែល និងលីបង់ ហើយសរសើរតួនាទីរបស់សហរដ្ឋអាមេរិក ក្នុងការសម្របសម្រួលបទឈប់បាញ់។
អគ្គលេខាធិការសង្ឃឹមថា បទឈប់បាញ់នេះនឹងបើកផ្លូវសម្រាប់ការចរចា និងការអនុវត្តពេញលេញនៃសេចក្តីសម្រេចលេខ 1701 (2006) របស់ក្រុមប្រឹក្សាសន្តិសុខឆ្ពោះទៅរកដំណោះស្រាយរយៈពេលវែងចំពោះជម្លោះ។
លោក Dujarric បានបញ្ចាក់បន្ថែមថា លោកជំរុញឲ្យតួអង្គទាំងអស់គោរពបទឈប់បាញ់យ៉ាងពេញលេញ និងអនុវត្តតាមកាតព្វកិច្ចរបស់ពួកគេក្រោមច្បាប់អន្តរជាតិ រួមទាំងច្បាប់មនុស្សធម៌អន្តរជាតិគ្រប់ពេលវេលា។ លោកក៏សម្តែងក្តីសង្ឃឹមថា កិច្ចព្រមព្រៀងនេះនឹងបើកផ្លូវឆ្ពោះទៅរក «សន្តិភាពយូរអង្វែង និងទូលំទូលាយនៅក្នុងតំបន់»។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា អ៊ីស្រាអែល និងលីបង់បានយល់ព្រមលើបទឈប់បាញ់។ ជាក់ស្ដែង មេដឹកនាំអាមេរិកបាននិយាយតាមទូរស័ព្ទជាមួយប្រធានាធិបតីលីបង់ លោក Joseph Aoun និងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដោយមេដឹកនាំទាំងពីរនេះបានព្រមព្រៀងគ្នា ដើម្បីសម្រេចបានសន្តិភាពរវាងប្រទេសរបស់ពួកគេ ដែលនឹងចាប់ផ្តើមជាផ្លូវការនូវបទឈប់បាញ់រយៈពេល ១០ថ្ងៃ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


