ព័ត៌មានអន្ដរជាតិ
អាមេរិក លួចប្រេងពី ស៊ីរី ក្រោមលេសប្រយុទ្ធប្រឆាំងនឹងភេរវកម្ម
នៅក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយសារព័ត៌មាន RT, រដ្ឋមន្ត្រីការបរទេសស៊ីរីលោក Faisal Mekdad បាននិយាយថា កងកម្លាំងអាមេរិកកំពុងលួចផលិតផលប្រេងជាងពាក់កណ្តាលរបស់ប្រទេសស៊ីរី ។

លោករដ្ឋមន្ត្រីបានប្រាប់ថា ការលួចនេះបណ្តាលឲ្យមានការខាតបង់សេដ្ឋកិច្ចយ៉ាងធំធេងដល់ប្រទេសស៊ីរី និងជំរុញឲ្យទីក្រុង Damascus លើកបញ្ហានេះទៅពិភាក្សាជាមួយអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) ។
លោក Faisal បញ្ជាក់ថា កងកម្លាំងអាមេរិកបានលួចផលិតកម្មប្រេងរបស់ស៊ីរីប្រមាណ ៨០ ភាគរយ ហើយនឹងទទួលខុសត្រូវចំពោះរាល់ដំណក់ប្រេងដែលពួកគេបានលួចពីយើង ។

លោក Faisal បានប្រាប់ RT ទៀតថា អាមេរិកបន្តលួចយកប្រេងរបស់យើង ហើយបញ្ជូនរថយន្តដឹកប្រេងរាប់ពាន់គ្រឿងទៅអ៊ីរ៉ាក់ ក្រោមលេសថា ប្រយុទ្ធប្រឆាំងនឹងភេរវកម្មនៅស៊ីរី ប៉ុន្តែអាមេរិកមិនបានធ្វើបែបនេះនោះទេ វាជាការកុហក ។
គួរបញ្ជាក់ថា ស៊ីរីបានខាតបង់ទឹកប្រាក់ ១០០ ពាន់លានដុល្លារ ដោយសារតែទណ្ឌកម្មរបស់សហរដ្ឋអាមេរិកបង្កឲ្យមានការរារាំងដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេស ចាប់តាំងពីឆ្នាំ ២០១១ មក ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ លោក ពូទីន ផ្ដល់សញ្ជាតិ រុស្ស៊ី ឲ្យអតីតចារកម្មជនជាតិ អាមេរិក
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


