ព័ត៌មានអន្ដរជាតិ
វៀតណាម បញ្ចេញតួលេខជនរងគ្រោះ និងទំហំនៃការខូចខាតដែលបង្កឡើងដោយព្យុះ ណូរុ
ក្រុមមន្ត្រីនិយាយថា មនុស្សចំនួន ៥៧នាក់បានរងរបួស អំឡុងការវាយប្រហារដោយព្យុះ ណូរុ ហើយគ្មាននរណាម្នាក់បាត់បង់ជីវិតនោះទេ។ នេះគឺដោយសារតែវិធានការដ៏សកម្មរបស់អាជ្ញាធរ និងកិច្ចសហប្រតិបត្តិការរបស់ប្រជាពលរដ្ឋ។

គណៈកម្មាធិការជាតិ សម្រាប់ការបង្ការ និងគ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ បាននិយាយកាលពីថ្ងៃពុធទី២៨ខែកញ្ញាថា នៅខេត្ត Quang Ngai ភាគកណ្តាលប្រទេសវៀតណាម ដែលស្ថិតនៅចំមុខព្យុះ, មនុស្សចំនួន៤១នាក់បានរងរបួស ខណៈនៅ Quang Tri និង Thua Thien-Hue មានមនុស្ស ៨នាក់រងរបួសក្នុងខេត្តនីមួយៗ។
ព្យុះនេះបានបំផ្លាញផ្ទះសរុប៩៤ខ្នងទាំងស្រុង ក្នុងនោះមាន៦៥ខ្នងនៅ Quang Nam, ២១ខ្នងនៅ Quang Ngai, ៦ខ្នងនៅ Thua Thien-Hue និង ២ខ្នងនៅ Quang Tri។

ផ្ទះជាង ៣២០០ខ្នងទៀតត្រូវព្យុះបក់របើកដំបូល ដោយក្នុងនោះមាន ១៣០០ខ្នងនៅ Quang Ngai, ១១៥០ខ្នងនៅ Quang Nam, ២២០ខ្នងនៅ Thua Thien-Hue និង ១៤០ខ្នង នៅ Quang Tri។
ទន្ទឹមនោះ ដំណាំប្រហែល ១៣០០ ហិកតា និងដើមឈើជាង ៥២០០ ដើមត្រូវបានបំផ្លាញ។ សត្វគោក្របីជាង ១៦០០ និងបសុបក្សី ១៥០០ ក្បាលបានងាប់ ឬត្រូវបានទឹកហូរនាំយកទៅ។

ផ្លូវជាច្រើនត្រូវបានទឹកជន់លិចឬហូរច្រោះ។ នាវាចតចោលចំនួនប្រាំបួនគ្រឿងនៅ Da Nang និង Quang Nam ត្រូវខូចខាត ឬលិចក្នុងអំឡុងពេលព្យុះ។ ព្យុះនេះក៏បានបំផ្លាញស្ថានីយ៍ថាមពលជាច្រើនផងដែរ ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីក្នុងតំបន់មួយចំនួន។
ការជម្លៀសប្រជាជនចេញពីតំបន់គ្រោះថ្នាក់ ត្រូវបានធ្វើឡើងយ៉ាងឆាប់រហ័ស ហើយប្រជាពលរដ្ឋក៏បានអនុវត្តតាមការណែនាំ និងសហការជាមួយអាជ្ញាធរ ទាក់ទងនឹងការទប់ស្កាត់ព្យុះ និងទឹកជំនន់ផងដែរ។

គួរបញ្ជាក់ថា ព្យុះ ណូរុ បានបង្កការបាក់ដីក្នុងទីក្រុង Da Nang និងខេត្ត Quang Nam នៅវេលាម៉ោង ១រំលងអធ្រាត្រថ្ងៃពុធ ជាមួយនឹងល្បឿនខ្យល់អតិបរមា ១៣៣ គីឡូម៉ែត្រក្នុងមួយម៉ោង ដោយធ្វើឲ្យវាក្លាយជាព្យុះដ៏មានឥទ្ធិពលបំផុតមួយ ដែលបានវាយប្រហារប្រទេសវៀតណាមក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ។
កាលពីព្រឹកថ្ងៃពុធ ព្យុះ ណូរុ បានរំកិលទៅប្រទេសឡាវ ហើយចុះខ្សោយទៅជាព្យុះត្រូពិក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ VN Express
ចុចអាន៖ ព្យុះទីហ្វុង ណូរុ បណ្តាលឲ្យបាក់ដី និងបង្កការបំផ្លិចបំផ្លាញនៅ វៀតណាម
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


