ព័ត៌មានអន្ដរជាតិ
ព្យុះទីហ្វុង ណូរុ បណ្តាលឲ្យបាក់ដី និងបង្កការបំផ្លិចបំផ្លាញនៅ វៀតណាម (មានវីដេអូ)
ព្យុះទីហ្វុង ណូរុ បានបោកបក់ចូលឆ្នេរសមុទ្រភាគកណ្តាលប្រទេសវៀតណាមនៅព្រឹកថ្ងៃពុធ ទី ២៨ខែកញ្ញានេះ ដោយនាំមកនូវខ្យល់បក់ខ្លាំង និងភ្លៀងធ្លាក់យ៉ាងធ្ងន់ធ្ងរ ហើយបង្កការបាក់ដីខណៈមនុស្សរាប់សែននាក់ ត្រូវជម្លៀសទៅទីទួលសុវត្ថិភាព។
មនុស្សចំនួន១០នាក់ ក៏ត្រូវបានគេរាយការណ៍ថា រងរបួសផងដែរ។ ខ្យល់ព្យុះ បានផ្តួលរំលំដើមឈើ បំប៉ើងដំបូលផ្ទះ និងបង្កការជន់លិចនៅតាមដងផ្លូវ។
នៅ Danang ដែលជាទីក្រុងធំលំដាប់ទី៣របស់វៀតណាម, អគារខ្ពស់ៗបានរង្គើដោយសារកម្លាំងខ្យល់ព្យុះដ៏ខ្លាំង ថែមទាំងមានការដាច់ចរន្តអគ្គិសនីទ្រង់ទ្រាយធំទៀតផង។
មជ្ឈមណ្ឌលជាតិសម្រាប់ការព្យាករឧតុនិយមបាននិយាយថា “ល្បឿនខ្យល់គឺចន្លោះពី១០៣ គីឡូម៉ែត្រក្នុងមួយម៉ោងដល់ទៅ ១១៧គីឡូម៉ែត្រក្នុងមួយម៉ោង”។
មនុស្សជាង ២០០ ០០០ នាក់បានជ្រកកោននៅក្នុងជម្រកសុវត្ថិភាព បន្ទាប់ពីអ្នកព្យាករបានព្រមានថា ណូរុ នឹងក្លាយជាព្យុះដ៏ធំបំផុតមួយ ដែលវាយប្រហារប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។
ទោះល្បឿនខ្យល់ យឺតជាងការភ័យខ្លាចកាលពីដំបូងក៏ដោយ ប៉ុន្តែអ្នកព្យាករនិយាយថា ភ្លៀងធ្លាក់ខ្លាំងនឹងបន្តរហូតដល់ពេលថ្ងៃ ហើយបានព្រមានអំពីការបាក់ដី និងទឹកជំនន់ធ្ងន់ធ្ងរបន្ថែមទៀត។
ក្រសួងការពារជាតិ បានចល័តទាហានប្រហែល ៤០ ០០០ នាក់ និងកងជីវពល ២០ ០០០ នាក់ រួមជាមួយរថពាសដែក និងទូក ដើម្បីត្រៀមសម្រាប់ប្រតិបត្តិការជួយសង្គ្រោះ។
ស្ទើរតែពាក់កណ្តាលនៃអាកាសយានដ្ឋានរបស់ប្រទេសវៀតណាមត្រូវបានបិទ ហើយ សាលារៀន និងការិយាល័យនៅទូទាំងខេត្តភាគកណ្តាលមួយចំនួន រួមទាំងនៅទីក្រុង Danang ផងនោះ ក៏ត្រូវបិទទ្វារផងដែរ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ វៀតណាម ព្រមានថា សល់ពេលមិនច្រើនទេ ត្រូវជម្លៀសមនុស្សជាបន្ទាន់ មុនព្យុះ Noru មកដល់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


