ព័ត៌មានអន្ដរជាតិ
រុស្ស៊ី វេតូសេចក្តីសម្រេចរបស់ UN ស្តីពីការកាត់យកទឹកដីនៅ អ៊ុយក្រែន
ប្រទេសរុស្សី បានប្រើសិទ្ធិវេតូរបស់ខ្លួន នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដើម្បីរារាំងការព្រាងសេចក្តីសម្រេចមួយ ដែលស្វែងរកការថ្កោលទោសចំពោះការកាត់បញ្ចូលទឹកដីអ៊ុយក្រែនចូលជាឧបសម្ព័ន្ធរបស់ខ្លួន។

ទោះបីជាយ៉ាងណាក៏ដោយ មិត្តជិតស្និទ្ធរបស់ទីក្រុងមូស្គូគឺ ចិន និងឥណ្ឌា បានសម្រេចចិត្តអនុបវាទ ជាជាងបោះឆ្នោតប្រឆាំងនឹងសេចក្តីសម្រេច ដែលថ្កោលទោសសកម្មភាពរបស់វិមានក្រឹមឡាំងនៅអ៊ុយក្រែន។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិ លោកស្រី Linda Thomas-Greenfield បានណែនាំសេចក្តីសម្រេចនេះ ទៅកាន់កិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខកាលពីថ្ងៃសុក្រទី៣០ខែកញ្ញា។

មុននេះ ការកាត់ទឹកដីដ៏ធំបំផុតក្នុងទ្វីបអឺរ៉ុបចាប់តាំងពីសង្គ្រាមលោកលើកទី២ ត្រូវបានធ្វើឡើង នៅពេលដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសការគ្រប់គ្រងរបស់រុស្ស៊ីលើតំបន់ចំនួន៤ ដែលស្មើនឹង១៥ភាគរយនៃទឹកដីរបស់អ៊ុយក្រែន។
សេចក្តីសម្រេចដែលសហការឧបត្ថម្ភដោយសហរដ្ឋអាមេរិក និងអាល់បានី បានអំពាវនាវឲ្យមានការថ្កោលទោសចំពោះការបោះឆ្នោតប្រជាមតិខុសច្បាប់ ដែលធ្វើឡើងក្នុងតំបន់កាន់កាប់ដោយរុស្ស៊ីនៅអ៊ុយក្រែន និងឲ្យរដ្ឋទាំងអស់ មិនត្រូវទទួលស្គាល់ការផ្លាស់ប្តូរណាមួយចំពោះព្រំដែនអ៊ុយក្រែនដាច់ខាត។

សេចក្តីសម្រេចនេះ ក៏បានអំពាវនាវឲ្យរុស្ស៊ីដកទ័ពភ្លាមៗចេញពីអ៊ុយក្រែនផងដែរ ដោយបញ្ចប់ការលុកលុយដែលធ្វើឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ។
ប្រទេសចំនួន ១០ បានបោះឆ្នោតគាំទ្រសេចក្តីសម្រេចនេះ ខណៈចិន ហ្គាបុង ឥណ្ឌា និងប្រេស៊ីលបានអនុបវាទ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Aljazeera
ចុចអាន៖ ពូទីន ចុះហត្ថលេខា ទទួលស្គាល់តំបន់ចំនួន២ ជាទឹកដីឯករាជ្យ ក្រោយការធ្វើប្រជាមតិ
-
ព័ត៌មានអន្ដរជាតិ១៥ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


