ព័ត៌មានអន្ដរជាតិ
RT ផ្សាយថា បុរស រុស្ស៊ី មួយចំនួនសុខចិត្តទៅប្រយុទ្ធនៅ អ៊ុយក្រែន ដើម្បីគេចពីប្រពន្ធ
អភិបាលក្រុង Vorkuta លោក Yaroslav Shaposhnikov បានអះអាងថា បុរសប្រមាណមួយភាគដប់នៅក្នុងប្រទេសរុស្ស៊ីសុខចិត្តទៅប្រយុទ្ធក្នុងជម្លោះនៅអ៊ុយក្រែនដើម្បីគេចពីប្រពន្ធដ៏កាចរបស់ពួកគេ ។

លោក Shaposhnikov បាននិយាយក្នុងអំឡុងពេលកិច្ចពិភាក្សាមួយលើបណ្តាញអ៊ីនធឺណិតថា “អ្នកស្ម័គ្រចិត្តប្រហែល ១០ ភាគរយនឹងទៅកាន់តំបន់ជួរមុខក្នុងសង្គ្រាមនៅអ៊ុយក្រែន ដោយសារតែធុញនឹងចរិតឆេវឆាវប្រពន្ធរបស់ពួកគេ” ។
រុស្ស៊ីបានប្រកាសពីការកែនទ័ពមួយផ្នែកក្នុងប្រទេសនៅដើមខែនេះ ដើម្បីពង្រឹងយោធារបស់ខ្លួនក្នុងជម្លោះជាមួយអ៊ុយក្រែនដែលបានផ្ទុះឡើងកាលពីចុងខែកុម្ភៈ ។

បច្ចុប្បន្ននេះ ទីក្រុងមូស្គូកំពុងស្វែងរកការកែនបុរសចំនួន ៣០០,០០០ នាក់ ដោយផ្តោតលើអ្នកដែលបានបម្រើការក្នុងជួរកងទ័ព និងអ្នកដែលមានបទពិសោធន៍ប្រយុទ្ធពីមុនមក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ អតីតទីប្រឹក្សា ត្រាំ ថា លោកខាងលិច និង រុស្សី ធ្វើសង្គ្រាមលោកលើកទី ៣ យូរមកហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


