ព័ត៌មានអន្ដរជាតិ
អតីតទីប្រឹក្សា ត្រាំ ថា លោកខាងលិច និងរុស្សី ធ្វើសង្គ្រាមលោកលើកទី ៣ យូរមកហើយ
លោកស្រី Fiona Hill អតីតទីប្រឹក្សាសេតវិមានបានប្រាប់ទស្សនាវដ្តី New Yorker កាលពីពេលថ្មីៗនេះថា ប្រទេសលោកខាងលិចបានធ្វើសង្គ្រាមលោកលើកទី ៣ ជាមួយប្រទេសរុស្ស៊ីអស់រយៈពេលជាយូរមកហើយ ។

លោកស្រី Hill ដែលបានបម្រើការនៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិរបស់លោក Donald Trump អំឡុងឆ្នាំ ២០១៩ បាននិយាយថា “យើងបានស្ថិតនៅក្នុងរឿងនេះជាយូរមកហើយ គ្រាន់តែយើងមិនបានទទួលស្គាល់វា” ។
លោកស្រី Hill បានទទួលស្គាល់ថា សហរដ្ឋអាមេរិកបានគាំទ្រអ៊ុយក្រែនជាមួយនឹងជំនួយយោធាដ៏ច្រើនសន្ធឹកសន្ធាប់ ចាប់តាំងពីបដិវត្តន៍ Maidan ឆ្នាំ ២០១៤ ដោយនាំឲ្យរុស្ស៊ីដណ្តើមយកផ្នែកនៃភាគខាងកើតអ៊ុយក្រែន បញ្ចូលតំបន់គ្រីមៀរ និងជម្លោះអូសបន្លាយផ្សេងទៀតជាដើម ។

លោកស្រីបញ្ជាក់ទៀតថា រុស្ស៊ី និងអាមេរិកក៏បានប្រឈមមុខនឹងភាគីប្រឆាំងនៃសង្គ្រាមស៊ីវិលស៊ីរីដែរ ហើយជាបន្តបន្ទាប់វិមានក្រឹមឡាំងបានចាប់ផ្តើមយុទ្ធនាការសម្ងាត់ ដើម្បីបង្វែរការបោះឆ្នោតលោកខាងលិច និងធ្វើឲ្យភាពតានតឹងផ្ទៃក្នុងកាន់តែធ្ងន់ធ្ងរឡើង ។
ក្រោយមកលោក ពូទីន បានចេញការព្រមានមួយ បន្ទាប់ពីការបាត់បង់សមរភូមិដ៏ធំ និងការធ្លាក់ចុះផ្នែកយោធាសម្រាប់ប្រទេសរុស្ស៊ី ដោយថ្មីៗនេះ អ៊ុយក្រែនបានដណ្តើមកាន់កាប់ទឹកដី ២,៣២០ គីឡូម៉ែត្រការ៉េពីប្រទេសរុស្ស៊ី ។ ការបាត់បង់នេះបានជំរុញឲ្យលោក ពូទីន ប្រកាសកែនទ័ពមួយផ្នែកក្នុងប្រទេសឲ្យចូលទៅយោធារុស្ស៊ី និងបង្រួបបង្រួមការគ្រប់គ្រងទឹកដីរបស់ខ្លួននៅក្នុងតំបន់ Donbas តាមរយៈការបោះឆ្នោតប្រជាមតិ ។

ស្របពេលជាមួយគ្នានេះ រុស្ស៊ីបានដឹងហើយថា បច្ចុប្បន្នខ្លួនកំពុងធ្វើសង្រ្គាមជាមួយអង្គការណាតូនៅអ៊ុយក្រែន ហើយលោក ពូទីន បានប្តេជ្ញាថានឹងប្រើ “មធ្យោបាយដែលមានទាំងអស់” ដើម្បីការពារទឹកដីរបស់ខ្លួន រួមទាំងអតីតតំបន់អ៊ុយក្រែនចំនួន ៤ ដែលបានចូលជាសមាជិកសហព័ន្ធរុស្ស៊ីកាលពីពេលថ្មីៗនេះផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


