ព័ត៌មានអន្ដរជាតិ
ព្រះអង្គម្ចាស់មួយអង្គ សុំដើរតួជាអ្នកសម្របសម្រួលចរចាសន្តិភាព នៅមីយ៉ាន់ម៉ា
ព្រះអង្គម្ចាស់យ៉តសឹកនៃរដ្ឋសាន បានចេញសេចក្តីថ្លែងការណ៍មួយដោយស្នើសុំរយៈពេល៥ខែ ដើម្បីដើរតួនាទីជាអ្នកសម្របសម្រួលក្នុងការចរចាជាមួយគ្រប់ភាគីប្រដាប់អាវុធទាំងអស់នៅក្នុងប្រទេសមីយ៉ាន់ម៉ាឱ្យងាកមកជួបចរចាគ្នា ដើម្បីកាត់បន្ថយជម្លោះដែលកំពុងរាលដាលទូទាំងប្រទេស រហូតដល់ធ្វើឱ្យប្រទេសធ្លាក់ក្នុងភាពវឹកវរ ប្រជាជននាំគ្នារត់ភៀសខ្លួនពីសង្គ្រាម និងសេដ្ឋកិច្ចធ្លាក់ចុះ។

នៅព្រឹកថ្ងៃទី១០ ខែតុលានេះ ក្រុមប្រឹក្សាសង្រ្គោះរដ្ឋសាន ឬកងទ័ពរដ្ឋសានភាគខាងត្បូង ប្រទេសមីយ៉ាន់ម៉ា បានផ្សព្វផ្សាយលិខិតនៃសេចក្តីថ្លែងការណ៍យ៉ាងហោចណាស់ ៤ភាសារួមមាន៖ ភាសាថៃយ៉ៃ ភាសាមីយ៉ាន់ម៉ា ភាសាថៃ និងអង់គ្លេស ស្នើសុំដើរតួនាទីជាអ្នកសម្របសម្រួលជាមួយគ្រប់ភាគីប្រដាប់អាវុធទាំងអស់ដែលធ្វើសកម្មភាពទាំងនៅក្នុងរដ្ឋសាន និងនៅទូទាំងសហភាពមីយ៉ាន់ម៉ា ដើម្បីឱ្យគ្រប់ភាគីប្រដាប់អាវុធទាំងអស់ងាកមកចរចារួមគ្នាបង្កើតការផ្សះផ្សាជាតិ ដើម្បីនាំមកនូវសន្តិភាពក្នុងប្រទេស។
សេចក្តីថ្លែងការណ៍នេះត្រូវបានចេញក្នុងនាមគណៈកម្មាធិការប្រតិបត្តិជាន់ខ្ពស់ នៃក្រុមប្រឹក្សាសង្គ្រោះរដ្ឋសានដែលមានខ្លឹមសារថា៖
១- ដោយសារស្ថានការណ៍នយោបាយ និងយោធានៅក្នុងសហភាពមីយ៉ាន់ម៉ា និងរដ្ឋសាន មានសកម្មភាពជាច្រើនបានធ្វើឱ្យប្រជាជនជាច្រើនភៀសខ្លួនទៅប្រទេសជិតខាងដោយសារសង្រ្គាម ធ្វើឱ្យស្ថានភាពសេដ្ឋកិច្ចក្នុងប្រទេសកាន់តែយ៉ាប់យ៉ឺន ផលិតផលផ្សេងៗគ្មានទីផ្សារ។
២- ដើម្បីដោះស្រាយបញ្ហានយោបាយ និងយោធាកំពុងកើតឡើងនៅពេលនេះ ក្រុមប្រឹក្សាសង្គ្រោះរដ្ឋសានបានកំណត់គោលនយោបាយថា នឹងប្រើប្រាស់វិធីសាស្រ្តនៃការជួបចរចាគ្នាដើម្បីដោះស្រាយបញ្ហានានាដែលកើតឡើង។
៣- ក្រុមប្រឹក្សាសង្គ្រោះរដ្ឋសានសង្ឃឹមថា ចាប់ផ្តើមពីការចរចាគ្នានេះទៅ នឹងឈានទៅរកការបែរមុខដាក់គ្នា ដើម្បីកាត់បន្ថយការយល់ច្រលំរវាងគ្នាទៅវិញទៅមកពីគ្រប់ភាគី។
៤- ដូច្នេះចាប់ពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រុមប្រឹក្សាសង្គ្រោះរដ្ឋសាន សូមអំពាវនាវ និងព្យាយាមរកមធ្យោបាយក្នុងការជួបចរចាជាមួយក្រុមប្រដាប់អាវុធនានាក្នុងរដ្ឋសាន និងសហភាពមីយ៉ាន់ម៉ា។
៥- ក្រុមប្រឹក្សាសង្គ្រោះរដ្ឋសានមានជំនឿថា ចាប់ផ្តើមពីការជួបចរចានេះទៅ នឹងនាំទៅរកភាពជាសម្ព័ន្ធមិត្តនឹងគ្នា និងភាពសុខដុមរមនារហូតដល់អាចបង្កើតសហភាពបាន ដូច្នេះហើយទើបចេញសេចក្តីថ្លែងការណ៍ដើម្បីអំពាវនាវឱ្យមានការជួបចរចាគ្នាទាំងនេះ។
សូមបញ្ជាក់ថា ក្រុមប្រឹក្សាសង្គ្រោះរដ្ឋសាន គឺជាក្រុមប្រដាប់អាវុធដ៏ធំមួយក្នុងចំណោមក្រុមប្រដាប់អាវុធទាំង ១០នៅមីយ៉ាន់ម៉ា៕
ប្រែសម្រួល៖ គង់ សំអាន
ប្រភព៖ Mgronline
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


