ព័ត៌មានអន្ដរជាតិ
ទឹកទន្លេមេគង្គ កំពុងយាយីយ៉ាងខ្លាំងលើខេត្តមួយចំនួនក្នុងប្រទេសថៃ
ប្រទេសថៃ ៖ នៅក្នុងសប្ដាហ៍ទីពីរ នៃខែតុលានេះ ទឹកទន្លេមេគង្គ ហក់ឡើងយ៉ាងខ្លាំង បណ្តាលឲ្យលិចលង់ខេត្តមួយចំនួនរបស់ប្រទេសថៃ ដែលស្ថិតនៅជាប់នឹងដងទន្លេនេះ ដោយតំបន់ខ្លះមិនអាចរកទីទួលសុវត្ថិភាព ដើម្បីជ្រកកោនបានឡើយ គឺត្រូវទឹកជំនន់លិចទាំងស្រុងតែម្ដង។

ថ្មីៗនេះ គេហទំព័រមួយចំនួនក្នុងប្រទេសថៃ ផ្សាយថា ខេត្តមួយចំនួនស្ថិតតាមបណ្ដោយដងទន្លេមេគង្គ ត្រូវបានទឹកទន្លេជន់លិចយ៉ាងល្ហល្ហេវ ដោយមើលទៅឃើញតែផ្ទៃទឹកសុទ្ធសាធ គ្មានឃើញកោះត្រើយឡើយ ហើយប្រជាពលរដ្ឋក្នុងតំបន់ខ្លះ ត្រូវឡើងទៅរស់នៅលើដំបូលជាបណ្ដោះអាសន្ន ។

កាលពីថ្ងៃទី ១៤ តុលា ក្រុមអាជ្ញាធរ បានប្រើប្រាស់ឧទ្ធម្ភាគចក្រជាច្រើនគ្រឿង ដើម្បីហោះហើរដឹកស្បៀង និងអាហារស្ងួត ទៅទម្លាក់ចែកជូនដល់ពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ មិនអាចធ្វើដំណើរទៅណាបាន។ ទឹកដែលលិចខ្លាំងជាងគេ គឺខេត្តអ៊ូប៊ុនរ៉ាតថានី ស្ថិតនៅជាប់នឹងដងទន្លេមេគង្គ។

តាមប្រភពព័ត៌មានបានបញ្ជាក់ថា រហូតមកទល់ពេលនេះ ពុំមានសញ្ញាណាមួយបង្ហាញថា ទឹកនឹងស្រកវិញនោះឡើយ។ ដោយឡែកប្រជាពលរដ្ឋរស់នៅក្នុងតំបន់នេះ ក៏មិនអាចបម្លាស់ទីទៅរកទីទួលសុវត្ថិភាពណាផ្សេងបានឡើយ ដោយសារទឹកលិចលង់ទាំងស្រុង៕
អត្ថបទ ៖ សោ និយមរ័ត្ន







-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


