Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky ឲ្យប្រជាជន អ៊ុយក្រែន កាត់បន្ថយការប្រើប្រាស់អគ្គិសនី នៅពេលយប់

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានជំរុញឲ្យពលរដ្ឋកំណត់ការប្រើប្រាស់ថាមពលអគ្គិសនីរបស់ពួកគេ នៅគ្រប់ម៉ោងទាំងអស់នាពេលយប់ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងវីដេអូដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ លោក Zelensky បានស្នើឲ្យប្រជាជនកាត់បន្ថយការប្រើប្រាស់អគ្គិសនីរបស់ពួកគេចាប់ពីម៉ោង ៥ ល្ងាចដល់ម៉ោង ១១ យប់ ដោយហៅវាថាជា “ជំហានមួយដើម្បីធ្វើឲ្យបរាជ័យនៃផែនការភេរវកម្មរបស់រុស្ស៊ី” ។

លោក Zelensky បាននិយាយថា ដោយសារតែការវាយប្រហាររបស់រុស្ស៊ីទៅលើរោងចក្រថាមពល ដូច្នេះបុគ្គលិកថាមពលត្រូវតែកំណត់ការផ្គត់ផ្គង់អគ្គិសនីដើម្បីឲ្យប្រព័ន្ធទាំងមូលដំណើរការប្រកបដោយស្ថេរភាព” ។

លោកបានបន្ថែមថា “ប៉ុន្តែយើងអាចបញ្ចៀសបញ្ហាបែបនេះបាន ប្រសិនបើយើងទាំងអស់គ្នានៅអ៊ុយក្រែនមានស្មារតីទំនួលខុសត្រូវក្នុងការប្រើប្រាស់អគ្គិសនីនៅពេលយប់” ។

គួរបញ្ជាក់ថា ផែនការរបស់លោក Zelensky ធ្វើឡើង បន្ទាប់ពីប្រធានាធិបតីរូបនេះទើបតែប្រកាសថា ប្រទេសអ៊ុយក្រែនត្រូវការថវិកាសរុបចំនួន ៥៥ ពាន់លានដុល្លារដើម្បីគ្របដណ្តប់ឱនភាពថវិកានៅឆ្នាំក្រោយ និងកសាងគ្រប់ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេសឡើងវិញ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ លោក Zelensky ប្រាប់ទំហំទឹកប្រាក់ដែល អ៊ុយក្រែន ត្រូវការកសាងប្រទេស​ឡើងវិញ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម