ព័ត៌មានអន្ដរជាតិ
ប្រទេស អឺរ៉ុប សម្រុកបញ្ជាទិញម៉ាស៊ីនកម្ដៅអគ្គិសនីពី ចិន ខណៈរដូវរងាខិតជិតមកដល់
កង្វះការផ្គត់ផ្គង់ឧស្ម័ននៅអឺរ៉ុបដែលបង្កឡើងដោយសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន បានបង្កឲ្យមានការបញ្ជាទិញម៉ាស៊ីនកម្ដៅអគ្គិសនីយ៉ាងច្រើនក្រាស់ក្រែលពីរោងចក្រក្នុងប្រទេសចិន ស្របពេលដែលរដូវរងានៅអឺរ៉ុបខិតជិតមកដល់ ។

យោងតាមលោក Chen Wen អ្នកគ្រប់គ្រងការផលិតក្នុងរោងចក្រមួយកន្លែងនៅខេត្ត Zhejiang ភាគខាងកើតប្រទេសចិនបានឲ្យដឹងថា ការបញ្ជាទិញ និងលក់ឧបករណ៍កម្ដៅអគ្គិសនីពីសហភាពអឺរ៉ុបបានកើនឡើងជាង ៥៥ ភាគរយចន្លោះខែមករា ដល់ខែសីហាឆ្នាំ ២០២២ នេះ ។
លោក Chen Wen បាននិយាយទៀតថា បច្ចុប្បន្នខ្សែសង្វាក់ផលិតលើកដំបូងរបស់យើង គឺផលិតម៉ាស៊ីនកម្ដៅសម្រាប់អតិថិជនអាល្លឺម៉ង់ ហើយការផលិតលើកទី ២ នឹងត្រូវបញ្ជូនទៅចក្រភពអង់គ្លេស ខណៈខ្សែសង្វាក់ផលិតកម្មបន្ទាប់មកទៀត គឺការផលិតម៉ាស៊ីនកម្ដៅអគ្គិសនីសម្រាប់អតិថិជននៅប្រទេសបារាំង ។

ស្របពេលជាមួយគ្នានេះ ដោយសារផ្ទះជាច្រើននៅអឺរ៉ុបកំពុងប្រើកម្ដៅឧស្ម័នទាំងក្នុងស្ថានភាពខ្វះខាតនោះ, ក្រុមហ៊ុនផ្គត់ផ្គង់របស់ចិនកំពុងធ្វើការបន្ថែមម៉ោង សម្រាប់ការផលិតម៉ាស៊ីនកម្ដៅអគ្គិសនី ដើម្បីបំពេញតាមតម្រូវការជាច្រើនសប្តាហ៍ទៅមុខ នៅមុនរដូវរងាអឺរ៉ុបមកដល់ ។
ជាពិសេស ម៉ាស៊ីនកម្ដៅអគ្គីសនីដែលផលិតនៅក្នុងប្រទេសចិន មានតម្លៃថោកជាងក្រុមហ៊ុនផលិតរបស់សហភាពអឺរ៉ុប ហើយវាត្រូវបានគេមើលឃើញថា ចិនកំពុងទាញយកផលប្រយោជន៍ពីការកើនឡើងនៃតម្រូវការនេះផងដែរ ។

បន្ថែមពីនេះ សង្គ្រាមលុកលុយរបស់រុស្ស៊ីនៅអ៊ុយក្រែនក៏បានធ្វើឲ្យការផ្គត់ផ្គង់ និងតម្លៃឧស្ម័ននៅក្នុងសហភាពអឺរ៉ុបមិនមានលំនឹងផងដែរ ដោយធ្វើឲ្យបណ្តាប្រទេសសហភាពអឺរ៉ុបប្រើវិធានការកាត់បន្ថយថាមពល និងបង្កើនទុនបម្រុងឧស្ម័នជាដើម ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ SCMP
ចុចអាន ៖ អ្នកនាំពាក្យការបរទេស ចិន ឆ្លើយយ៉ាងខ្លីរឿងលោក ហ៊ូ ជីនតាវ ត្រូវបណ្ដើរចេញពីសមាជបក្ស
-
ព័ត៌មានអន្ដរជាតិ១១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា


