ព័ត៌មានអន្ដរជាតិ
រដ្ឋមន្ត្រីការបរទេសអាស៊ាន រៀបចំកិច្ចប្រជុំបន្ទាន់ ស្តីពីវិបត្តិ មីយ៉ាន់ម៉ា
រដ្ឋមន្ត្រីការបរទេសអាស៊ីអាគ្នេយ៍ បានជួបប្រជុំគ្នាក្នុងទីក្រុងហ្សាការតា នៅថ្ងៃព្រហស្បតិ៍ទី២៧ខែតុលានេះ ដើម្បីពិភាក្សាអំពីវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា មុនកិច្ចប្រជុំកំពូលអាស៊ានខែវិច្ឆិកា។

ទោះបីជាយ៉ាងណាក៏ដោយ កិច្ចប្រជុំបន្ទាន់ក្នុងប្រទេសឥណ្ឌូណេស៊ីនេះ គ្មានតំណាងមកពីប្រទេសមីយ៉ាន់ម៉ា ចូលរួមនោះទេ។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) បាននិយាយថា ខ្លួនព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃករណីរំលោភបំពានសិទ្ធិមនុស្សនៅទីនោះ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការដោះស្រាយវិបត្តិនេះ មិនទាន់ទទួលបានផ្លែផ្កានៅឡើយទេ។
រដ្ឋមន្ត្រីការបរទេសឥណ្ឌូណេស៊ី លោកស្រី Retno Marsudi បាននិយាយថា ផែនការសន្តិភាពកង់សង់ស៊ីស ៥ចំណុចរបស់អាស៊ាន ចាប់ពីខែមេសាឆ្នាំមុនមក នឹងក្លាយជារឿងមួយដែលត្រូវផ្តោតសំខាន់ ក្នុងកិច្ចពិភាក្សាបន្ទាន់ថ្ងៃព្រហស្បតិ៍នេះ នៅឯលេខាធិការដ្ឋានអាស៊ានក្នុងទីក្រុងហ្សាការតា។

អ្នកនាំពាក្យក្រសួងការបរទេសបាននិយាយថា លោកស្រី Marsudi នឹងផ្តល់ព័ត៌មានសង្ខេបអំពីកិច្ចពិភាក្សានេះ នៅពេលរសៀល។
គួរបញ្ជាក់ថា ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពចលាចលចាប់តាំងពីរដ្ឋប្រហារខែកុម្ភៈឆ្នាំមុនមក ដោយមនុស្ស២៣០០នាក់ ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាបដ៏ឃោរឃៅរបស់យោធា។ នេះបើយោងតាមរបាយការណ៍របស់ក្រុមឃ្លាំមើលក្នុងស្រុក៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ AFP
ចុចអាន៖ យោធា មី យ៉ាន់ ម៉ា ប្រតិកម្មខ្លាំងៗលើ អាស៊ាន បន្ទាប់ ពី ត្រូវ រារាំង មិនឲ្យ ប្រជុំ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


