ព័ត៌មានអន្ដរជាតិ
លោក Zelensky ប្រកាសមិនចូលរួមកិច្ចប្រជុំ G20 បើលោក Putin ទៅទីនោះដែរ (មានវីដេអូ)
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយនៅថ្ងៃសុក្រទី០៤ខែវិច្ឆិកានេះថា លោកនឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូលនៃក្រុមប្រទេសសេដ្ឋកិច្ចធំៗទាំង២០ នៅប្រទេសឥណ្ឌូណេស៊ីទេ ប្រសិនបើមេដឹកនាំវិមានក្រឹមឡាំង លោក Vladimir Putin ចូលរួមដែរ។

លោក Zelensky បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចពិភាក្សានៅទីក្រុង កៀវ ជាមួយប្រធានាធិបតីប្រទេសក្រិកថា គាត់ត្រូវបានប្រធានាធិបតីឥណ្ឌូណេស៊ីលោក Joko Widodo អញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំកំពូលនៅថ្ងៃទី១៥-១៦ខែវិច្ឆិកា។
លោកនិយាយថា “ជំហរផ្ទាល់ខ្លួនរបស់ខ្ញុំ និងជំហររបស់អ៊ុយក្រែនគឺថា ប្រសិនបើមេដឹកនាំនៃសហព័ន្ធរុស្ស៊ីចូលរួម នោះអ៊ុយក្រែននឹងមិនចូលរួមទេ។ យើងនឹងឃើញថាតើវានឹងទៅជាយ៉ាងណានាពេលអនាគត”។

មុននេះ ប្រធានាធិបតីអ៊ុយក្រែន បានឲ្យដឹងថា គាត់បាននិយាយជាមួយលោក Widodo តាមទូរស័ព្ទ និងពិភាក្សាអំពីការរៀបចំសម្រាប់កិច្ចប្រជុំកំពូល G20 ក៏ដូចជាកិច្ចព្រមព្រៀងគ្រាប់ធញ្ញជាតិសមុទ្រខ្មៅផងដែរ។
គួរបញ្ជាក់ថា រុស្ស៊ីបានវាយលុកអ៊ុយក្រែននៅថ្ងៃទី២៤ខែកុម្ភៈ។ ឥឡូវនេះ សង្រ្គាមបានឈានដល់ខែទីប្រាំបួនហើយ ដោយបានសម្លាប់មនុស្សរាប់ពាន់នាក់ ផ្លាស់ទីលំនៅមនុស្សរាប់លាននាក់ និងបំផ្លាញទីក្រុងនានា៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ឥណ្ឌូណេស៊ី បង្កើនសន្តិសុខសម្រាប់កិច្ចប្រជុំកំពូល G20
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


