ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី បង្កើនសន្តិសុខសម្រាប់កិច្ចប្រជុំកំពូល G20
ប៉ូលិសជាតិឥណ្ឌូណេស៊ី នឹងដាក់ពង្រាយមន្ត្រីជាង ៨០០០ នាក់ ដើម្បីធានាសន្តិសុខសម្រាប់កិច្ចប្រជុំកំពូល G20 លើកោះបាលី នៅថ្ងៃទី ១៥ និង ១៦ ខែវិច្ឆិកា ឆ្នាំ ២០២២។

មុននេះ កម្លាំងប៉ូលិសចំនួន ៦៨២៦ នាក់ ត្រូវបានរៀបចំដើម្បីធានាសុវត្ថិភាពក្នុងព្រឹត្តិការណ៍នេះ ប៉ុន្តែអគ្គស្នងការនគរបាលជាតិបានណែនាំថា ចំនួននេះត្រូវបង្កើន ២០%។
មេប៉ូលិសកោះបាលីលោក Putu Jayan Danu Putra បាននិយាយថា បុគ្គលិកមកពីអង្គភាពប៉ូលិសកោះបាលី និងប៉ូលិសប្រតិបត្តិការរបស់អគ្គស្នងការនគរបាលជាតិ (BKO) នឹងរួមគ្នាធានាសន្តិសុខក្នុងកិច្ចប្រជុំកំពូល G20។

ទន្ទឹមនឹងនោះ មេបញ្ជាការយោធាភូមិភាគ (Pangdam) និងជាមេបញ្ជាការនៃក្រុមសន្តិសុខតំបន់កោះបាលីសម្រាប់ជំនួបកំពូល G20 លោកឧត្តមសេនីយ៍ទោ Sonny Aprianto បាននិយាយថា កងទ័ព កំពុងរៀបចំផែនការដាក់ពង្រាយទាហានចំនួន ៦០០០ នាក់ ដើម្បីជួយប៉ូលិសធានាសុវត្ថិភាព។
លោកក៏នឹងដាក់ទាហានចំនួន ២០០០នាក់ ឲ្យឈរជើងត្រៀមខ្លួនក្នុងករណីមានគ្រោះមហន្តរាយផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Vietnam Plus
ចុចអាន៖ រុស្ស៊ី កំពុងសម្រេចចិត្តថាតើ លោក ពូទីន គួរចូលរួមកិច្ចប្រជុំ G20 ឬក៏អត់ ព្រោះខ្លាចគ្រោះថ្នាក់
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


