ព័ត៌មានអន្ដរជាតិ
កងទ័ពជើងទឹករុស្ស៊ី ជិតទទួលបាននាវាមុជទឹកនុយក្លេអ៊ែរយុទ្ធសាស្ត្រថ្មី
នាវាមុជទឹកនុយក្លេអ៊ែរយុទ្ធសាស្ត្រថ្មីឈ្មោះ Generalissimo Suvorov ត្រៀមខ្លួនជិតរួចរាល់ហើយសម្រាប់កងទ័ពជើងទឹករបស់ប្រទេសរុស្ស៊ី។ នេះបើតាមការឲ្យដឹងកាលពីថ្ងៃចន្ទ ទី០៧ខែវិច្ឆិកា ពីក្រុមហ៊ុនផលិតនាវានៅឯសហគ្រាសសាងសង់នាវា Sevmash ក្នុងទីក្រុង Severodvinsk។

លោក Mikhail Budnichenko នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Sevmash បានប្រាប់ប៉ុស្តិ៍ទូរទស្សន៍យោធារុស្ស៊ី Zvezda ថា “Generalissimo Suvorov បានបញ្ចប់ដំណាក់កាលធ្វើតេស្តទាំងអស់ ដោយអនុវត្តការធ្វើដំណើរជាច្រើនលើកច្រើនសាទៅសមុទ្រ។ ប្រព័ន្ធរបស់នាវាត្រូវបានសាកល្បងក្នុងរបៀបផ្សេងៗគ្នា”។
លោកនិយាយថា មុនពេលកងទ័ពជើងទឹករុស្ស៊ីទទួលបាននាវាមុជទឹកថ្មីនេះ សកម្មភាពជាបន្តបន្ទាប់ត្រូវធ្វើឡើងនៅលើនាវា រួមទាំងការកែប្រែយន្តការ ការបញ្ចប់ផ្នែកខាងក្នុង និងការផ្ទុកឧបករណ៍ផងដែរ។

កាលពីសប្តាហ៍មុន Generalissimo Suvorov បានបាញ់សាកល្បងដោយជោគជ័យនូវមីស៊ីលបាលីស្ទីកបាញ់ចេញពីនាវាមុជទឹកថ្នាក់ Bulava ដោយវាយប្រហារចំគោលដៅនៅឧបទ្វីប Kamchatka ភាគខាងកើត សមុទ្រ ស។
K-553 Generalissimo Suvorov គឺជានាវាទី៦នៃកងនាវាមុជទឹកមីស៊ីលផ្លោងជំនាន់ទី៤របស់រុស្ស៊ី។ នាវាមុជទឹកថ្នាក់នេះ អាចផ្ទុកមីស៊ីល Bulava ដែលមានសមត្ថភាពនុយក្លេអ៊ែររហូតដល់ ១៦ គ្រាប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ រុស្សី សាកល្បងនាវាមុជទឹកនុយក្លេអ៊ែរថ្មីបំផុត ចំពេលតានតឹងជាមួយ លោកខាងលិច
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


