ព័ត៌មានអន្ដរជាតិ
លោក Stoltenberg៖ ណាតូ មិនត្រូវមើលស្រាល រុស្ស៊ី ទេ
ថ្វីបើអគ្គលេខាធិការអង្គការណាតូលោក Jens Stoltenberg សាទរចំពោះការដកទ័ពរបស់រុស្ស៊ីនៅច្រាំងទន្លេ Dnieper ថាជាជ័យជម្នះសម្រាប់អ៊ុយក្រែនក៏ដោយ ប៉ុន្តែលោកបានជំរុញបស្ចិមកុំឲ្យមើលងាយសក្តានុពលរបស់ទីក្រុងមូស្គូសម្រាប់ការដកថយនេះឲ្យសោះ។
នៅពេលសួរអំពីការប្រកាសដកទ័ពរបស់រុស្ស៊ីចេញពីតំបន់ Kherson, លោក Stoltenberg បានសរសើរកងកម្លាំងរបស់ទីក្រុងកៀវ សម្រាប់សមត្ថភាពរបស់ពួកគេក្នុងការរំដោះទឹកដីអ៊ុយក្រែនបន្ថែមទៀត ហើយថា ការគាំទ្រដែលពួកគេទទួលបានពីចក្រភពអង់គ្លេស ពីសម្ព័ន្ធមិត្ត និងដៃគូណាតូ គឺជារឿងចាំបាច់។
លោកបានប្រាប់អ្នកកាសែតនៅទីក្រុងឡុងដ៍ កាលពីថ្ងៃពុធទី០៩ខែវិច្ឆិកាថា “យើងបានឃើញការប្រកាសនេះ ប៉ុន្តែជាការពិតណាស់ យើងនឹងរង់ចាំមើលថាតើមានអ្វីកើតឡើង”។
មេដឹកនាំណាតូរូបនេះ បាននិយាយនៅក្នុងបទសម្ភាសន៍ដាច់ដោយឡែកមួយជាមួយ Sky News ថា “ប៉ុន្តែយើងមិនត្រូវមើលស្រាលរុស្ស៊ីទេ ពួកគេនៅតែមានសមត្ថភាព។ យើងបានឃើញដ្រូន យើងបានឃើញការវាយប្រហារដោយមីស៊ីល។ វាបង្ហាញថា រុស្ស៊ីនៅតែអាចបង្កការខូចខាតច្រើន”។
ទោះបីជាមានការវាយលុកទ្រង់ទ្រាយធំដោយកងកម្លាំងអ៊ុយក្រែនកាលពីថ្ងៃអង្គារក៏ដោយ ក៏ឧត្តមសេនីយ៍រុស្ស៊ី Sergey Surovikin បានសម្រេចចិត្តដកកងទ័ពចេញពីតំបន់ Kherson ឆ្លងកាត់ទន្លេ Dnieper កាលពីថ្ងៃពុធ។
លោកបានលើកហេតុផលថា ប្រសិនបើទីក្រុងកៀវ ទទួលបានជោគជ័យជាមួយនឹងគម្រោងបំផ្ទុះទំនប់ Kakhovskaya នោះ ទឹកជំនន់នឹងបណ្តាលឲ្យមានជនស៊ីវិលនិងយោធាស្លាប់ និងរបួសយ៉ាងច្រើននៅក្នុងតំបន់នេះ។
អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ កងកម្លាំងរុស្ស៊ីបាននិងកំពុងជម្លៀសប្រជាជនស៊ីវិលចេញពីតំបន់ Kherson ខណៈយោធាអ៊ុយក្រែន បាញ់ផ្លោងមិនរើសមុខនៅក្នុងតំបន់។ លោកSurovikin និយាយថា ពលរដ្ឋជាង ១១៥ ០០០នាក់ ត្រូវបានជម្លៀសចេញពីត្រើយខាងសាំងនៃទន្លេ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ ណាតូ ប្រកាសផ្តល់អាវុធការពារដែនអាកាសទំនើបៗ ទៅឲ្យ អ៊ុយក្រែន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


