ព័ត៌មានអន្ដរជាតិ
ថៃ បន្តរកឃើញការឆ្លងកូវីដ៣៦៥ករណីនិងស្លាប់០១នាក់ទៀត
មជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ (CCSA) បានរាយការណ៍ពីករណីឆ្លងថ្មីចំនួន៣៦៥ករណីនៅថ្ងៃពុធនេះនិងមានអ្នកស្លាប់ម្នាក់។

អ្នកនាំពាក្យ CCSA លោកវេជ្ជបណ្ឌិត Taweesin Visanuyothin បាននិយាយថា អ្នកបើកបរភេទប្រុសអាយុ៦៣ឆ្នាំម្នាក់ដែលបានដឹកពលករចំណាកស្រុកនៅខេត្ត សាមុតសាខន បានស្លាប់។ រោគសញ្ញារបស់គាត់បានវិវត្តកាលពីថ្ងៃទី២៧ខែធ្នូដោយមានគ្រុនក្តៅខ្លាំង ក្អកនិងហៀរសំបោរ។ អ្នកជំងឺត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបន្ទាប់ពីអុកស៊ីហ្សែននៅក្នុងឈាមរបស់គាត់បានធ្លាក់ចុះរហូតដល់៧៦ភាគរយហើយគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺរលាកសួត។

ក្នុងអំឡុងពេលព្យាបាល តម្រងនោមរបស់គាត់ត្រូវបានគេរកឃើញថាខូច។ គាត់បានស្លាប់កាលពីរសៀលថ្ងៃទី៥ខែមករាបន្ទាប់ពីមានបញ្ហាដកដង្ហើមនិងសរីរាង្គជាច្រើនលែងដំណើរ។
គួរបញ្ជាក់ថា គិតត្រឹមម៉ោង១:៥០នាទីរសៀលថ្ងៃពុធនេះ ប្រទេសថៃបានកត់ត្រាករណីឆ្លងកូវីដសរុប៩,៣៣១ករណី ស្លាប់៦៦នាក់និងជាសះស្បើយ៤,៤១៨នាក់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ The Nation
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


