Connect with us

ព័ត៌មានអន្ដរជាតិ

លោក ប្រាយុទ្ធ នឹងធ្វើដំណើរទៅព្រលានយន្តហោះអន្តរជាតិសុវណ្ណភូមិ ដើម្បីទទួលភ្ញៀវទេសចរគម្រប់ ១០លាននាក់

បានផុស

នៅ

នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២នេះ ប្រភពព័ត៌មានបានរាយការណ៍ថា នៅថ្ងៃសៅរ៍ទី១០ ខែធ្នូ ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា នឹងធ្វើដំណើរទៅធ្វើជាអធិបតីក្នុងព្រឹត្តិការណ៍ទទួលស្វាគមន៍ភ្ញៀវទេសចរគម្រប់ ១០លាននាក់ (Amazing Thailand 10 Million Celebrations) នៅអាកាសយានដ្ឋានអន្តរជាតិសុវណ្ណភូមិ ព្រមជាមួយនឹងរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា ថ្នាក់ដឹកនាំអាកាសយានដ្ឋានសុវណ្ណភូមិ និងស្ថាប័នពាក់ព័ន្ធចូលរួមផងដែរ។

ក្នុងនោះលោកនាយករដ្ឋមន្ត្រីថៃ លោក ប្រាយុទ្ធ ចាន់អូចា នឹងថ្លែងសុន្ទរកថាស្វាគមន៍ភ្ញៀវទេសចរពីក្រុមហ៊ុនអាកាសចរណ៍អារ៉ាប៊ីសាអូឌីត (Saudi Arabian Airlines) រួមជាមួយនឹងពាក់កម្រងផ្កាដល់ភ្ញៀវទេសចរអ្នកដែលមានសំណាង (អ្នកគម្រប់ ១០លាននាក់) ហើយនឹងមានការសម្តែងដើម្បីស្វាគមន៍ភ្ញៀវទេសចរនៅក្នុងព្រឹត្តិការណ៍នេះផងដែរ ដែលចាត់ទុកថាជាជោគជ័យក្នុងវិស័យទេសចរណ៍របស់ប្រទេសថៃ បន្ទាប់ពីពិភពលោកបានប្រឈមមុខនឹងបញ្ហានៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩៕

ប្រែសម្រួល៖ គង់ សំអាន

ប្រភព៖ naewna

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម