ព័ត៌មានអន្ដរជាតិ
ក្រោយចាញ់ឆ្នោត ដឹងទេពេលនេះលោក ប្រាយុទ្ធ កំពុងនៅប្រទេសណា?
បន្ទាប់ពីចាញ់ឆ្នោតនិងស្ងប់ស្ងាត់ដំណឹងយូរមកហើយ ពេលនេះអតីតនាយករដ្ឋមន្ត្រីថៃលោក ប្រាយុទ្ធ ចាន់អូចា បានបង្ហោះរូបភាពពីដំណើរកម្សាន្តនៅប្រទេសជប៉ុនលើកដំបូង ជាមួយលោកស្រីសាស្ត្រាចារ្យ Naraporn Chan-o-cha និងក្រុមគ្រួសាររបស់លោកផ្ទាល់។

តាមរយៈគណនី Facebook លោកប្រាយុទ្ធបានសរសេរសារយ៉ាងវែងអន្លាយថា “ជំរាបសួរ! វាជាលើកទីមួយក្នុងរយៈពេលជាង ១០ឆ្នាំ ដែលខ្ញុំមានឱកាសបាននាំគ្រួសាររបស់ខ្ញុំទៅកម្សាន្ត។ វិស្សមកាលនៅបរទេស ខ្ញុំចង់ចែករំលែករូបភាពផ្ទាល់ខ្លួនខ្លះពីដំណើរកម្សាន្តនេះ។ ហើយសង្ឃឹមថា នឹងមានឱកាសបានទៅលេងតំបន់ទេសចរណ៍ស្អាតៗជាច្រើនទៀត ទាំងក្នុងនិងក្រៅប្រទេសមានច្រើនទៀត។
ក្នុងនោះផងដែរ អតីតនាយករដ្ឋមន្ត្រីថៃបានបញ្ជាក់បន្ថែមទៀតថា កាលដែលទៅជប៉ុនលើកនេះលោកមានឱកាសបានជួបប្រជាជនថៃចាំមកទទួលស្វាគមន៍ដោយបរិយាកាសស្និទ្ធស្នាល និងកក់ក្ដៅបំផុត។ ដោយលោកប្រាយុទ្ធបានធ្វើការអរគុណដល់អ្នកដែលគាំទ្រនិងលើកទឹកចិត្តមករហូតផងដែរ៕



ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖ស្រ្តីចិនម្នាក់ចតរថយន្តលើដំបូលផ្ទះពេលទឹកជំនន់ ក្រោយដឹងមូលហេតុ មហាជនថានាងឆ្លាតខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


