ព័ត៌មានអន្ដរជាតិ
លោក ប្រាយុទ្ធ ថា នឹងបន្តបំពេញតួនាទីជានាយករដ្ឋមន្ត្រីចាំផ្ទះ
នាយករដ្ឋមន្ត្រីផុតអាណត្តិថៃលោក ប្រាយុទ្ធ ចាន់អូចា បានថ្លែងប្រាប់អ្នកសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថា វាជាថ្ងៃចុងក្រោយរបស់លោកហើយនៅវិមានរដ្ឋាភិបាល ប៉ុន្តែលោកនឹងបន្តបំពេញតួនាទីជានាយករដ្ឋមន្ត្រីចាំផ្ទះរហូតដល់មានការបង្កើតគណៈរដ្ឋមន្ត្រីថ្មី និងផ្ទេរអំណាចជាផ្លូវការ ។

បន្ទាប់ពីបានអញ្ជើញទៅអុជធូបនៅទីសក្ការៈបូជាក្នុងវិមានរដ្ឋាភិបាលរួចហើយ លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បានប្រាប់ថា លោកនឹងចាកចេញពីវិមានមួយនេះដើម្បីជាប្រយោជន៍រួម ហើយលោកក៏បានជូនពរដល់ប្រជាពលរដ្ឋទាំងអស់ និងប្រទេសជាតិមានសន្តិភាព និងវិបុលភាពផងដែរ ។
ទន្ទឹមនោះ លោក ប្រាយុទ្ធ បានប្រាប់អ្នកសារព័ត៌មាននៅឯវិមានរដ្ឋាភិបាលថា “ខ្ញុំសូមជូនពរឲ្យថ្ងៃនេះ ជាថ្ងៃល្អសម្រាប់ប្រជាពលរដ្ឋទាំងអស់គ្នា ហើយខ្ញុំចង់បាន និងចង់ឃើញប្រទេសថៃមានសុខសន្តិភាព” ។

ស្របពេលជាមួយគ្នានោះ លោកឧត្តមសេនីយ៍វ័យ ៦៩ ឆ្នាំរូបនេះ ថែមទាំងស្នើឲ្យរដ្ឋាភិបាលថ្មីបន្តថែរក្សាប្រទេសជាតិ ប្រជាជន និងសសរស្តម្ភទាំងបីរបស់ប្រទេសថៃគឺ ជាតិ សាសនា និងព្រះមហាក្សត្រ នៅពេលចូលកាន់តំណែងជំនួសលោកផងដែរ ។
គួរបញ្ជាក់ថា លោកមហាសេដ្ឋីអចលនទ្រព្យ សេតថា ថាវីស៊ីន មកពីគណបក្សភឿថៃនឹងបន្តតំណែងជានាយករដ្ឋមន្ត្រីទី ៣០ ជំនួសលោក ប្រាយុទ្ធ បន្ទាប់ពីមេដឹកនាំគណបក្សចលនាឆ្ពោះទៅមុខ លោក ភិថា លីមចារើនរ៉ាត់ ដែលឈ្នះការបោះឆ្នោតកាលពីថ្ងៃទី១៤ ខែឧសភា មិនទទួលបានសំឡេងគ្រប់គ្រាន់ពីសមាជិករដ្ឋសភា និងព្រឹទ្ធសភា ដើម្បីក្លាយជានាយករដ្ឋមន្ត្រីឡើយ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Bangkok Post
ចុចអាន ៖ អាស៊ាន អនុម័តឯកសារសំខាន់ៗមុនកិច្ចប្រជុំកំពូលលើកទី ៤៣ នៅ ឥណ្ឌូណេស៊ី
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


