ព័ត៌មានអន្ដរជាតិ
តើលោក ប្រាយុទ្ធ បានធ្វើកិច្ចសហប្រតិបត្តិការអ្វីខ្លះជាមួយកម្ពុជា អំឡុងពេលកាន់តំណែងនាយករដ្ឋមន្ត្រីថៃ?
លោក ប្រាយុទ្ធ ចាន់អូចា បានកាន់តំណែងជានាយករដ្ឋមន្ត្រីថៃ ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០២៣ ហើយក្នុងសម័យរបស់លោក ទំនាក់ទំនងរវាងប្រទេសថៃ និងកម្ពុជា មានភាពរឹងមាំ និងស្ថិរភាពគួរឲ្យកត់សម្គាល់។

ក្នុងអំឡុងពេលនៃការកាន់អំណាចនោះ លោកប្រាយុទ្ធ បានកសាងសមិទ្ធផលនិងបង្កើនកិច្ចសហប្រតិបត្តិការសំខាន់ៗមួយចំនួន ជាមួយប្រទេសកម្ពុជា៖
១. ពង្រឹងទំនាក់ទំនងទ្វេភាគី និងសន្តិភាពតាមព្រំដែន
ដ្បិតលោកប្រាយុទ្ធ ឡើងកាន់អំណាចដោយរដ្ឋប្រហារនៅឆ្នាំ ២០១៤ ក៏ពិតមែន ប៉ុន្តែទំនាក់ទំនងជាមួយកម្ពុជា មានភាពវិជ្ជមានល្អណាស់។ សម្តេចតេជោហ៊ុន សែន ដែលបច្ចុប្បន្នកាន់តំណែងជាប្រធានព្រឹទ្ធសភាកម្ពុជា បានកោតសរសើរលោកប្រាយុទ្ធថា ចំពោះការរក្សាបាននូវទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។
លើសពីនេះ ដោយមានការគាំទ្រនិងកិច្ចសហប្រតិបត្តិការល្អរវាងកងទ័ពនៅគ្រប់កម្រិត ធ្វើឲ្យទំនាក់ទំនងយោធារវាងប្រទេសទាំងពីរ កាន់តែរឹងមាំនិងយូរអង្វែង។ កងទ័ពទាំងពីរបានរៀបចំល្បាតរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងការកាប់ឈើខុសច្បាប់ ការជួញដូរគ្រឿងញៀន និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងៗ។
២. ការលើកកម្ពស់ពាណិជ្ជកម្ម និងសេដ្ឋកិច្ច
ពាណិជ្ជកម្មរវាងប្រទេសទាំងពីរបានកើនឡើងយ៉ាងគំហុក។ ជាក់ស្តែង ពាណិជ្ជកម្មទ្វេភាគីបានកើនពីប្រហែល ៣០០ លានដុល្លារអាមេរិក កាលពីជាង២០ឆ្នាំមុន ដល់ជាង ៩ពាន់លានដុល្លារអាមេរិកក្នុងឆ្នាំ២០១៩។
ទន្ទឹមនោះ ការវិនិយោគរបស់ថៃនៅកម្ពុជាក៏កើនឡើងផងដែរ ដែលកត្តានេះបានរួមចំណែកវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជា។ មិនត្រឹមប៉ុណ្ណឹង សេដ្ឋកិច្ចថៃក៏ទទួលបានអត្ថប្រយោជន៍យ៉ាងច្រើនពីកម្លាំងពលកម្មកម្ពុជា និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចផងដែរ។
ក្រៅពីនេះ មានការឯកភាពគ្នាជំរុញការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសនៅតាមបណ្តោយព្រំដែន ដើម្បីសម្រួលដល់ចលនាទំនិញនិងជំរុញកំណើន។

៣. ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ
ស្ពានមិត្តភាពកម្ពុជា-ថៃ (ស្ទឹងបត់-បានណងអៀន) ជាស្ពានតភ្ជាប់ខេត្តស្រះកែវរបស់ថៃ ជាមួយក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យរបស់កម្ពុជា។ ស្ពាននេះត្រូវបានសម្ពោធជាផ្លូវការនៅឆ្នាំ ២០១៩ ដោយលោកប្រាយុទ្ធ និងសម្តេចតេជោហ៊ុន សែនផ្ទាល់ ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញ និងប្រជាពលរដ្ឋឆ្លងកាត់ព្រំដែន។
ក៏មានការបើកឡើងវិញនូវសេវាផ្លូវដែកដែលភ្ជាប់សហគមន៍ថៃ និងកម្ពុជាផងដែរ។ ប្រទេសថៃបានផ្តល់ក្បាលរថភ្លើងមួយគ្រឿងដល់កម្ពុជា ដើម្បីដឹកជញ្ជូនទំនិញនិងភ្ញៀវទេសចររវាងប្រទេសទាំងពីរ។
លើសពីនេះ ប្រទេសទាំងពីរមានការឯកភាពគ្នាក្នុងការដំឡើងកម្រិតច្រកព្រំដែន និងបើកច្រកបន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើដំណើរ និងពាណិជ្ជកម្ម។
៤. កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ
- សុខភាពសាធារណៈ៖ ពង្រឹងកិច្ចសហប្រតិបត្តិការ ជាពិសេសនៅតាមតំបន់ព្រំដែន រួមទាំងការសម្រួលប្រព័ន្ធបញ្ជូនអ្នកជំងឺឆ្លងដែន និងការរៀបចំមន្ទីរពេទ្យផងដែរ។
- ប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស: មានការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលបានចុះហត្ថលេខាជាមួយកម្ពុជា។
- ទេសចរណ៍: ថៃ និងកម្ពុជាបានព្រមព្រៀងលើផែនការសហប្រតិបត្តិការរួមគ្នាក្នុងវិស័យទេសចរណ៍។
- ការឆ្លើយតបនឹងវិបត្តិ: ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ-១៩ ប្រទេសទាំងពីរបានធ្វើការរួមគ្នាដើម្បីកាត់បន្ថយផលប៉ះពាល់លើសេដ្ឋកិច្ច និងសង្គមរៀងៗខ្លួន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោកស្រី ផែនថងថាន៖ ខ្ញុំនឹងប្រើពេល១៥ថ្ងៃពន្យល់តុលាការថាខ្ញុំធ្វើដើម្បីជាតិលើសពី១០០%
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ២៤ ម៉ោង agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


