ព័ត៌មានអន្ដរជាតិ
G7 ប្តេជ្ញាបន្តជួយ អ៊ុយក្រែន និងរៀបចំផ្តល់ប្រព័ន្ធការពារដែនអាកាស (មានវីដេអូ)
ក្រុមប្រទេសមហាអំណាចសេដ្ឋកិច្ចទាំងប្រាំពីរ (G7) នៅថ្ងៃអង្គារទី១៣ខែធ្នូនេះ បានសន្យាបន្តជួយអ៊ុយក្រែនការពារខ្លួន ប្រឆាំងនឹងការវាយលុករបស់រុស្ស៊ី។ មេដឹកនាំ G7 ត្រូវបានចូលរួមដោយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky តាមរយៈ videolink ក្នុងអំឡុងពេលកិច្ចប្រជុំនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយ ដែលចេញដោយរដ្ឋាភិបាលចក្រភពអង់គ្លេស, មេដឹកនាំ G7 បានរិះគន់ខ្លាំងៗចំពោះវោហាសាស្ត្រនុយក្លេអ៊ែរគ្មានទំនួលខុសត្រូវរបស់ទីក្រុងមូស្គូ ហើយបាននិយាយថា ប្រសិនបើរុស្ស៊ី ហ៊ានប្រើប្រាស់អាវុធគីមី ជីវសាស្ត្រ ឬនុយក្លេអ៊ែរមែននោះ រុស្ស៊ីនឹងត្រូវជួបប្រទះនូវផលវិបាកធ្ងន់ធ្ងរ។
ស្របពេលជាមួយគ្នានោះ មេដឹកនាំ G7 បានសង្កត់ធ្ងន់លើសារសំខាន់ នៃការផ្តល់ខែលការពារដែនអាកាសទៅឲ្យអ៊ុយក្រែន។

មេដឹកនាំ G7 និយាយថា “យើងនឹងបន្តសម្របសម្រួលកិច្ចខិតខំប្រឹងប្រែង ដើម្បីបំពេញតម្រូវការបន្ទាន់របស់អ៊ុយក្រែនសម្រាប់ឧបករណ៍យោធា និងការពារ ដោយផ្តោតភ្លាមៗលើការផ្តល់ប្រព័ន្ធការពារដែនអាកាសដល់អ៊ុយក្រែន”។
ទន្ទឹមនោះ ក្នុងអំឡុងសុន្ទរកថាតាមវីដេអូ លោក Zelensky បានអំពាវនាវដល់មេដឹកនាំ G7 សុំឲ្យបញ្ជូនអាវុធបន្ថែមទៀតដូចជារថក្រោះ កាំភ្លើងធំ គ្រាប់រ៉ុកកែត និងកាំជ្រួចរយៈចម្ងាយឆ្ងាយជាដើម។

គួរបញ្ជាក់ថា អ៊ុយក្រែនបាននិងកំពុងជំរុញឲ្យដៃគូលោកខាងលិចរបស់ខ្លួន ផ្តល់ប្រព័ន្ធសព្វាវុធទំនើបៗ ចំពេលមានការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី លើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ និងស៊ីវិល។
កាលពីខែតុលា ទីក្រុង កៀវ បានទទួលប្រព័ន្ធការពារដែនអាកាស Iris-T លើកដំបូងពីប្រទេសអាល្លឺម៉ង់ ខណៈប្រព័ន្ធមីស៊ីលបាញ់ពីដីទៅអាកាសកម្រិតខ្ពស់ NASAMS និងប្រព័ន្ធការពារអាកាស Apside បានមកដល់ប្រទេសនេះក្នុងខែវិច្ឆិកា៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ DW
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


