Connect with us

ព័ត៌មានអន្ដរជាតិ

អភិបាលតំបន់ Luhansk ថា អ៊ុយក្រែន នឹងបើកការវាយលុកពេញមួយរដូវ​រងានេះ

បានផុស

នៅ

អភិបាលនៃតំបន់ Luhansk នៅភាគខាងកើតអ៊ុយក្រែន និយាយថា កងកម្លាំងអ៊ុយក្រែន នឹងអាចទប់ទល់ ក៏ដូចជាបន្តបើកការវាយលុកពេញមួយរដូវរងានេះ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីដណ្តើមយកតំបន់ដែលរុស្ស៊ីកាន់កាប់មកវិញ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Serhiy Haidai បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយ NHK កាលពីពេលថ្មីៗនេះថា អ៊ុយក្រែនបានដណ្ដើមយកផ្នែកខ្លះនៃតំបន់ Luhansk មកវិញ ខណៈការ​តាំង​ទីលំនៅ​ចំនួន ១៣ ត្រូវ​បាន​រំដោះមកវិញ បន្ទាប់ពីរុស្ស៊ី​បាន​ប្រកាស​កាល​ពី​ខែ​កក្កដា​ថា យោធា​របស់​ខ្លួន​បាន​គ្រប់​គ្រង​តំបន់ទាំងនេះ ។

លោក Haidai បាននិយាយថា កងកម្លាំងអ៊ុយក្រែននឹងមិនកាត់បន្ថយការវាយលុករបស់ពួកគេ ក្នុងអំឡុងរដូវរងានោះទេ ហើយកងទ័ពអ៊ុយក្រែនក៏នឹងមិនផ្តល់ពេលវេលាដល់ភាគីរុស្ស៊ីដើម្បីពង្រឹងការការពារខ្លួនផងដែរ បើទោះជាការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លា នៅតែបន្តនៅភាគខាងកើតអ៊ុយក្រែនក៏ដោយ ។

គួរបញ្ជាក់ថា ការលើកឡើងរបស់អភិបាលតំបន់ Luhansk កើតឡើង ស្របពេលដែលអ្នកនាំពាក្យប្រធានាធិបតីរុស្ស៊ី លោក Dmitry Peskov ក៏បានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនផងដែរថា មានទឹកដីជាច្រើនដែលរុស្ស៊ីកាន់កាប់នៅក្នុងតំបន់ថ្មីទាំងនោះ ត្រូវការរំដោះឡើងវិញ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ រុស្ស៊ី ប្រាប់មូលហេតុថ្មីចំពោះសង្គ្រាមលុកលុយលើ អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម