ព័ត៌មានអន្ដរជាតិ
រឿងម្យ៉ាង ធ្វើឲ្យពិភពលោក ភ័យខ្លាចថា បេឡារុស នឹងចូលរួមក្នុងសង្គ្រាមអ៊ុយក្រែនឆាប់ៗនេះ
មានការភ័យខ្លាចកាន់តែខ្លាំងឡើងថា ប្រទេសបេឡារុស អាចនឹងត្រូវបង្ខំឲ្យចូលរួមក្នុងសង្គ្រាមអ៊ុយក្រែននាពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីរថពាសដែកយោធា ត្រូវបានគេឃើញមានលាប “និមិត្តសញ្ញាប្រយុទ្ធ” នៅលើនោះ។

វីដេអូទូរទស្សន៍រដ្ឋនៃរថពាសដែកដែលចូលរួមក្នុងសមយុទ្ធនៅជិតព្រំដែនអ៊ុយក្រែន បានបង្ហាញថា ពួកគេមានលាបសញ្ញាការ៉េពណ៌ក្រហមនៅលើនោះ ដែលសញ្ញានេះនឹងជួយឲ្យអ្នកបើកបរ ស្គាល់គ្នាក្នុងអំឡុងពេលប្រយុទ្ធជាក់ស្តែង។
គេនៅចាំបានថា លោក វ្ល៉ាឌីមៀរ ពូទីន ក៏បានបញ្ជាឲ្យធ្វើសមយុទ្ធយោធានៅជិតព្រំដែនអ៊ុយក្រែនជាមួយនឹងសញ្ញាសម្គាល់ “អក្សរ Z” នៅលើរថក្រោះរុស្ស៊ីផងដែរ មុនពេលគាត់ បញ្ជាឲ្យមានការវាយលុកកាលពីខែកុម្ភៈ។

រហូតមកដល់ពេលនេះ មេដឹកនាំបេឡារុស Alexander Lukashenko មិនទាន់បញ្ជូនកងទ័ពរបស់គាត់ឲ្យចូលទៅក្នុងការប្រយុទ្ធនៅអ៊ុយក្រែននៅឡើយទេ ប៉ុន្តែបានអនុញ្ញាតឲ្យយកទឹកដីបេឡារុស ប្រើប្រាស់សម្រាប់ការវាយប្រហារ។
កងទ័ពរុស្ស៊ីដែលប៉ុនប៉ងដណ្តើមយកទីក្រុងកៀវ នៅដើមសង្រ្គាម បានបើកការវាយលុកចេញពីប្រទេសបេឡារុស ហើយមីស៊ីលដែលបំផ្លិចបំផ្លាញរដ្ឋធានីអ៊ុយក្រែន គឺត្រូវបានបាញ់ចេញពីទីនោះ។

លោក Lukashenko ត្រូវបានគេគិតថា កំពុងរងសម្ពាធឲ្យដាក់កម្លាំងរបស់គាត់ ក្នុងការប្រយុទ្ធ បន្ទាប់ពីរុស្ស៊ីចាប់ផ្តើមដាក់ទាហានខ្លួនឯងបន្ថែមទៀតលើទឹកដីរបស់គាត់ក្នុងខែកញ្ញា។
ប៉ុន្តែគាត់ស្ទាក់ស្ទើរ ទំនងជាដោយសារគាត់បារម្ភថា កងទ័ពរបស់គាត់ដែលជាស្រមោលនៃសមភាគីរុស្ស៊ី នឹងត្រូវកម្ទេចក្នុងការប្រយុទ្ធ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


