Connect with us

ព័ត៌មានអន្ដរជាតិ

កូរ៉េខាងត្បូង និងអាមេរិក ពិចារណាធ្វើសមយុទ្ធបាញ់គ្រាប់ពិត ចំពេលកូរ៉េខាងជើង គំរាម

បានផុស

នៅ

ក្រសួងការពារជាតិទីក្រុងសេអ៊ូល បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី២២ខែធ្នូថា កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងពិចារណារៀបចំសមយុទ្ធបាញ់គ្រាប់ពិតរួមគ្នាទ្រង់ទ្រាយធំជាលើកដំបូង ក្នុងរយៈពេលប្រាំមួយឆ្នាំ នៅឆ្នាំ២០២៣ខាងមុខនេះ ចំពេលមានការគំរាមកំហែងផ្នែកយោធាកាន់តែខ្លាំងឡើងពីសំណាក់ប្រទេសកូរ៉េខាងជើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាំពាក្យក្រសួងលោក Jeon Ha-gyu បាននិយាយថា សមយុទ្ធនេះកំពុងស្ថិតក្នុងការពិចារណា ចំពេលកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពិភាក្សាអំពីការរៀបចំ សម្រាប់ខួបលើកទី ៧០ នៃសម្ព័ន្ធភាពរបស់ពួកគេ នៅឆ្នាំក្រោយ។

លោក Jeon បាន​ប្រាប់​សន្និសីទ​កាសែត​ជា​ប្រចាំ​ថា “​ដោយ​កត់សម្គាល់​ឱកាស​នោះ យើង​កំពុង​រិះរក​វិធី​ផ្សេងៗ​ដើម្បី​បង្ហាញ​វត្តមាន​យោធា​របស់​យើង និង​សមត្ថភាព​កំញើញ​ដ៏លើសលប់​របស់​សម្ព័ន្ធមិត្ត ​ប្រឆាំង​នឹង​ប្រទេស​កូរ៉េខាងជើង។ សមយុទ្ធ​បាញ់​គ្រាប់​ពិតរួមគ្នា ​អាច​ជា​ជម្រើស​មួយ​”។

សមយុទ្ធបែបនេះ នឹងក្លាយជាការបង្ហាញកម្លាំងរួមគ្នាមួយផ្សេងទៀត ដែលនឹងត្រូវចាប់ផ្តើមឡើងវិញបន្ទាប់ពីការផ្អាកអស់រយៈពេលជាច្រើនឆ្នាំ ក្រោមការដឹកនាំរបស់ប្រធានាធិបតីកូរ៉េខាងត្បូងថ្មីលោក Yoon Suk-yeol ដែលបានសន្យាពង្រឹងសមត្ថភាពយោធា និងការត្រៀមខ្លួនដើម្បីរារាំងការអភិវឌ្ឍន៍អាវុធរបស់កូរ៉េខាងជើង។

កាលពីខែកញ្ញា សម្ព័ន្ធមិត្តទាំង២ បានធ្វើសមយុទ្ធជាលើកដំបូង ជាមួយនឹងនាវាផ្ទុកយន្តហោះរបស់សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ២០១៨មក។

សមយុទ្ធបែបនេះ ត្រូវបានបញ្ឈប់ក្រោមការដឹកនាំរបស់អតីតប្រធានាធិបតី Moon Jae-in ដោយសារតែលោក ផ្តល់អាទិភាពដល់ការផ្សះផ្សាជាមួយកូរ៉េខាងជើង។

ក្នុងឆ្នាំនេះ កូរ៉េខាងជើង បានសាកល្បងមីស៊ីលយ៉ាងច្រើនក្នុងកម្រិតមិនធ្លាប់មានពីមុនមក រួមទាំងមីស៊ីលផ្លោងអន្តរទ្វីប (ICBM) ដែលត្រូវបានរចនាឡើងដើម្បីវាយប្រហារដីគោករបស់សហរដ្ឋអាមេរិកផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ Reuters

ចុចអាន៖ អាមេរិក បញ្ជូន យន្តហោះ ចម្បាំងបំបាំងកាយ ទៅ កូរ៉េខាងត្បូង ក្រោយ ប្អូនស្រីលោក គីម ជុងអ៊ុន គំរាម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម