ព័ត៌មានអន្ដរជាតិ
ចេញពី អាមេរិក លោក Zelensky មិនទាន់ទៅ អ៊ុយក្រែន ទេ នៅចូលប្រទេសមួយទៀត
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានជួបជាមួយប្រធានាធិបតីនៃប្រទេសជិតខាងប៉ូឡូញ បន្ទាប់ពីលោកបានធ្វើដំណើរចាកចេញពីសហរដ្ឋអាមេរិក ។

ការពិភាក្សារបស់លោក Zelensky ជាមួយប្រធានាធិបតីប៉ូឡូញ Andrzej Duda បានធ្វើឡើងកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុង Rzeszow ភាគអាគ្នេយ៍នៃប្រទេសប៉ូឡូញ ។
មេដឹកនាំទាំងពីរត្រូវបានគេរាយការណ៍ថា បាននិយាយអំពីដំណើរទស្សនកិច្ចរបស់ Zelensky ទៅកាន់សហរដ្ឋអាមេរិក ហើយថែមទាំងសង្ខេបការប្រឈមជាប្រវត្តិសាស្ត្រដ៏លំបាកក្នុងឆ្នាំ ២០២២ ដោយសារតែសង្គ្រាមទ្រង់ទ្រាយធំរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន” ។

ទន្ទឹមនោះ លោក Zelendky និងលោក Duda ក៏បានពិភាក្សាអំពី “ផែនការយុទ្ធសាស្រ្តសម្រាប់អនាគត របៀបវារៈនៃទំនាក់ទំនងទ្វេភាគី និងកិច្ចសហប្រតិបត្តិការនៅកម្រិតអន្តរជាតិក្នុងឆ្នាំខាងមុខនេះផងដែរ” ។
គួរបញ្ជាក់ថា ប៉ូឡូញជាប្រទេសមួយក្នុងចំណោមប្រទេសអឺរ៉ុបដែលបានគាំទ្រអ៊ុយក្រែនយ៉ាងសកម្ម ចាប់តាំងពីផ្ទុះសង្គ្រាមលុកលុយរបស់រុស្ស៊ីលើទីក្រុងកៀវកាលពីថ្ងៃទី២៤ ខែកុម្ភៈមក ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ លោក ពូទីន ថា រុស្ស៊ី នឹងកម្ទេចប្រព័ន្ធការពារដែនអាកាស Patriot បើ អាមេរិក ហ៊ានឲ្យ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


