Connect with us

ព័ត៌មានអន្ដរជាតិ

ក្រៅពីជនជាតិថៃ និងកម្ពុជា ក៏មានពលរដ្ឋប្រទេសផ្សេងទៀតរងរបួសក្នុង​ហេតុការណ៍ឆេះកាស៊ីណូនៅ ប៉ោយប៉ែត

បានផុស

នៅ

យោងតាមអភិបាលរងខេត្តស្រះកែវ លោក Chanatip Khokmanee បានឲ្យដឹងថា រហូតមកដល់ពេលនេះមានមនុស្ស ៨២ នាក់បានរងបួសក្នុងហេតុការណ៍ឆេះអគារកាស៊ីណូ Grand Diamond City នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Chanatip បានឲ្យដឹងទៀតថា ក្នុងចំណោមអ្នករងរបួសទាំងនោះមានថៃ ៤៤ នាក់, កម្ពុជា ៣០ នាក់ និង ៨ នាក់ជាជនជាតិឥណ្ឌូណេស៊ី ។

ចំណែកគិតត្រឹមម៉ោង ១១ និង ៣០ នាទីព្រឹកថ្ងៃទី៣០ ខែធ្នូ ចំនួនអ្នកស្លាប់ក្នុងហេតុការណ៍ឆេះ​អគារកាស៊ីណូ​នេះបានកើនឡើងចំនួន ២៥ នាក់ហើយ បន្ទាប់ពីក្រុម​សង្គ្រោះ​បានបើកប្រតិបត្តិការរុករកឃើញសាកសពជនរងគ្រោះជាបន្តបន្ទាប់ ។

គួរបញ្ជាក់ថា ក្នុងករណីនេះ សមត្ថកិច្ចបានប្រើប្រាស់ឡានទឹកអស់ចំនួន ៩ គ្រឿង ហើយអគ្គិភ័យនេះ បានលេបត្របាក់កាស៊ីណូ Grand Diamond City ឆេះ ១០០ ភាគរយតែម្ដង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Bangkok Post

ចុចអាន ៖ សាក្សីរៀបរាប់ប្រាប់សារព័ត៌មាន ថៃ ពីហេតុការណ៍អគ្គិភ័យឆេះកាស៊ីណូនៅ ប៉ោយប៉ែត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម