ព័ត៌មានអន្ដរជាតិ
ដឹងទេ ប្រទេសណាខ្លះហើយដាក់ការរឹតត្បិតលើអ្នកទេសចរ ចិន ក្រោយផ្ទុះ កូវីដ ជាថ្មី?
ខណៈដែលចិនកំពុងផ្ទុះឆ្លងកូវីដ ១៩ សាជាថ្មី ក្នុងនោះប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក, បារាំង, អង់គ្លេស, ជប៉ុន និងម៉ារ៉ុក បានដាក់ការរឹតត្បិតលើការមកដល់នៃអ្នកទេសចរចិន ដោយទាមទាររកលទ្ធផលតេស្តអវិជ្ជមាន ។
ពាក់ព័ន្ធនឹងបញ្ហាកូវីដនេះ ប្រទេសម៉ារ៉ុកបានហាមឃាត់អ្នកដំណើរបរទេសទាំងអស់ មិនថាសញ្ជាតិអ្វីឡើយ ដែលចាកចេញពីប្រទេសចិន ចាប់ពីថ្ងៃអង្គារនេះតទៅ ។
ក្រសួងការបរទេសរបស់ប្រទេសម៉ារ៉ុកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះថា “ចំពោះវិធានការពិសេសនេះ ម៉ារ៉ុកសង្ឃឹមថា នឹងមិនប៉ះពាល់ដល់ទំនាក់ទំនងមិត្តភាពដ៏ស្មោះត្រង់រវាងប្រជាជនទាំងពីរ ឬភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរឡើយ” ។
យោងតាមអាជ្ញាធរទេសចរណ៍របស់ប្រទេសម៉ារ៉ុកបានឲ្យដឹងថា នៅឆ្នាំ ២០១៨ ប្រទេសនេះបានទទួលភ្ញៀវទេសចរជាង ១៣០,០០០ នាក់មកពីប្រទេសចិន ពោលមុនពេលជំងឺរាតត្បាតកូវីដ ១៩ ផ្ទុះឡើង ពោលកើនឡើងពី ១០,០០០ នាក់ក្នុងឆ្នាំ ២០១៥ ។
ដោយឡែក ប្រទេសជប៉ុនដាក់ការត្រួតពិនិត្យតាមព្រំដែនជាបន្ទាន់លើអ្នកធ្វើដំណើរមកពីប្រទេសចិនកាលពីថ្ងៃសុក្រ ។ អ្នកធ្វើដំណើរទាំងអស់នៅលើជើងហោះហើរត្រង់ពីប្រទេសចិនដីគោក និងអ្នកដែលបានទៅទីនោះក្នុងរយៈពេល ៧ ថ្ងៃមុនពេលចូលមកប្រទេសជប៉ុន នឹងត្រូវបានធ្វើតេស្តរកកូវីដ នៅពេលមកដល់ប្រទេសនេះ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ពេទ្យ ចិន លុបចោលការសប្បាយថ្ងៃឆ្លងឆ្នាំ ដើម្បីយកពេលមើលថែអ្នកជំងឺ ចំពេលកូវីដរាលដាលខ្លាំង
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


