ព័ត៌មានអន្ដរជាតិ
រុស្ស៊ី អះអាងថា ខ្លួនសងសឹក បាញ់សម្លាប់ទាហានអ៊ុយក្រែន ៦០០នាក់ តែទីក្រុងកៀវ ថា មិនពិត (មានវីដេអូ)
យោធារុស្ស៊ីបានអះអាងកាលពីថ្ងៃអាទិត្យទី០៨ខែមករាថា ខ្លួនបានបើកការវាយប្រហារដោយមីស៊ីលដ៏សាហាវ ទៅលើបន្ទាយដែលប្រើប្រាស់ដោយទាហានអ៊ុយក្រែន ដើម្បីសងសឹកចំពោះការស្លាប់របស់ទាហានរុស្ស៊ីរាប់សិបនាក់ នៅក្នុងការវាយប្រហារដោយមីស៊ីលកាលពីសប្តាហ៍មុន។

ក្រសួងការពារជាតិរុស្ស៊ីនិយាយថា មីស៊ីលរបស់ខ្លួន បានវាយប្រហារមូលដ្ឋានបណ្ដោះអាសន្នចំនួនពីរកន្លែងដែលមានកងទ័ពអ៊ុយក្រែនឈរជើងចំនួន ១៣០០នាក់នៅទីក្រុង Kramatorsk ក្នុងតំបន់ Donetsk ភាគខាងកើត ដោយបានសម្លាប់ទាហាន ៦០០នាក់។
អ្នកនាំពាក្យក្រសួង លោក Igor Konashenkov និយាយថា ការវាយប្រហារនេះគឺជាការសងសឹកចំពោះការវាយប្រហាររបស់អ៊ុយក្រែននៅទីក្រុង Makiivka ដែលក្នុងនោះទាហានរុស្ស៊ីចំនួន ៨៩ នាក់បានស្លាប់។

ទោះបីជាយ៉ាងណាក៏ដោយ យោធាអ៊ុយក្រែននិយាយថា នេះគឺជារឿងមិនពិត។
លោក Serhiy Cherevaty អ្នកនាំពាក្យកងទ័ពអ៊ុយក្រែនបានប្រាប់ BBC ថា “នេះគ្រាន់តែជាការឃោសនារបស់រុស្ស៊ីប៉ុណ្ណោះ”៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ មហាអំណាច២ប្រទេស ប្រកាសបញ្ជូនអាវុធធុនធ្ងន់ថ្មី ទៅអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


