ព័ត៌មានអន្ដរជាតិ
ចំនួនប្រជាជនចិន ធ្លាក់ចុះជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៦១ (មានវីដេអូ)
ចំនួនប្រជាជនរបស់ប្រទេសចិន បានធ្លាក់ចុះប្រហែល ៨៥ម៉ឺននាក់ កាលពីឆ្នាំមុន ដែលនេះជាការធ្លាក់ចុះលើកដំបូងក្នុងរយៈពេល៦១ឆ្នាំ។

ការិយាល័យស្ថិតិជាតិបានប្រកាសនៅថ្ងៃអង្គារទី១៧ខែមករានេះថា ចំនួនប្រជាជនសរុបនៅចិនដីគោក គឺមានប្រមាណ ១.៤១ពាន់លាននាក់ គិតត្រឹមដំណាច់ឆ្នាំ២០២២។
ពេលវេលាចុងក្រោយដែលចំនួនប្រជាជនរបស់ចិនធ្លាក់ចុះ គឺក្នុ”ឆ្នាំ១៩៦០និង១៩៦១ នៅពេលគោលនយោបាយ “មហាលោតផ្លោះ” ទទួលបរាជ័យ ហើយមនុស្សជាច្រើន បានស្រេកឃ្លានដល់ស្លាប់។

ប្រទេសចិនបានបញ្ចប់គោលនយោបាយកូនតែមួយរបស់ខ្លួននៅឆ្នាំ២០១៦ បន្ទាប់ពីជួបបញ្ហាកង្វះកម្លាំងពលកម្ម និងប្រជាសាស្ត្រដែលមានអាយុកាន់តែចាស់ទៅៗ។ ចាប់តាំងពីឆ្នាំ២០២១មក មនុស្សត្រូវបានអនុញ្ញាតឲ្យមានកូនរហូតដល់ទៅបីនាក់។ ប៉ុន្តែអត្រាកំណើតនៅតែមានកម្រិតទាប ដោយសារការចំណាយខ្ពស់ក្នុងការចិញ្ចឹមបីបាច់គ្រួសារ និងការផ្លាស់ប្តូរទស្សនៈអំពីអាពាហ៍ពិពាហ៍ និងការមានកូន។
ដោយសារការកើនឡើងនៃចំនួនប្រជាជនរបស់ខ្លួនកាលពីមុន ប្រទេសចិនបានរះឡើង ក្លាយជាមហាអំណាចសេដ្ឋកិច្ចទីពីររបស់ពិភពលោក ប៉ុន្តែក្រុមអ្នកសង្កេតការណ៍និយាយថា ប្រសិនបើចំនួនប្រជាជននៅតែបន្តធ្លាក់ចុះ នោះកំណើនសេដ្ឋកិច្ចអាចនឹងរងផលប៉ះពាល់៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ NHK
ចុចអាន៖ ៣ខែទៀត ឥណ្ឌា នឹងវ៉ាដាច់ ចិន ក្លាយជា ប្រទេសមានប្រជាជនច្រើនជាងគេបំផុត លើពិភពលោក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


