ព័ត៌មានអន្ដរជាតិ
ហ្វីលីពីន ថា ជម្លោះនៅសមុទ្រចិនខាងត្បូង នឹងក្លាយជាមហន្តរាយសម្រាប់ពិភពលោកទាំងមូល
ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បានថ្លែងនៅក្នុងវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) កាលពីពេលថ្មីៗនេះថា ជម្លោះណាមួយទឹកដីនៅសមុទ្រចិនខាងត្បូងនឹងក្លាយជាមហន្តរាយសម្រាប់ពិភពលោក ។

លោក Marcos Jr. បានលើកឡើងថា “ជម្លោះដ៏រ៉ាំរ៉ៃរវាងប្រទេសចិន និងហ្វីលីពីន រួមជាមួយនឹងប្រទេសផ្សេងទៀតទាំងនៅក្នុង និងជុំវិញសមុទ្រចិនខាងត្បូង ដូចជា វៀតណាម ម៉ាឡេស៊ី តៃវ៉ាន់ និងព្រុយណេ ធ្វើឲ្យអ្នកដេកមិនលក់គ្រប់ពេលទាំងអស់ មិនថា ពេលយប់ ឬពេលថ្ងៃឡើយ ។ ជម្លោះនេះមានថាមពលខ្លាំងណាស់ ដូច្នេះអ្នកត្រូវតែយកចិត្តទុកដាក់លើវាដាច់ខាត” ។
ប្រធានាធិបតីហ្វីលីពីនរូបនេះអះអាងទៀតថា “យើងមិនមានជម្លោះជាមួយចិន ឬជាមួយអាមេរិកនោះទេ ហើយក៏គ្មានប្រទេសណាមួយចង់កើតមានសង្គ្រាមផងដែរ ប៉ុន្តែទោះជាយ៉ាងណា ភាពតានតឹងនេះបានប៉ះពាល់ដល់ពាណិជ្ជកម្មក្នុងតំបន់រួចទៅហើយ” ។

គួរបញ្ជាក់ថា ហ្វីលីពីនបានដាក់ពាក្យបណ្ដឹងការទូតរាប់រយករណីជាមួយប្រទេសចិនក្នុងរយៈពេលជាច្រើនឆ្នាំមកនេះ រួមទាំងសំណុំរឿងជិត ២០០ ករណីក្នុងឆ្នាំ ២០២២ ខណៈបណ្តឹងចំនួន ៦៥ បានកើតឡើង បន្ទាប់ពីលោក Marcos Jr. ចូលកាន់តំណែងកាលពីខែមិថុនា ឆ្នាំ ២០២២ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


